More

    លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យអាគារសិក្សា២ខ្នងនៅឃុំថ្មស

    spot_img

     

    កោះកុង÷ នៅថ្ងៃអង្គារ ១២កើត ខែបុស្សឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យអគារសិក្សា២ខ្នង នៅសាលាបឋមសិក្សាថ្មស ក្នុងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។

    ដោយមានការស្នេីសូមសាងសង់អគារសិក្សា១ខ្នង កម្ពស់ ២ជាន់ មាន១០បន្ទប់ របស់ មន្ទីរ អប់រំ យុវជន និង កីឡា ខេត្ត ជំនួសអគារដែលមានសភាពចាស់ទ្រុឌទ្រោមទៅក្រសួងអប់រំ យុវជន និង កីឡា តាម រយៈ រដ្ឋបាល ខេត្ត លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យអគារសិក្សាជាក់ស្តែង ឃេីញថា អគារ ១ខ្នង មាន៥បន្ទប់សាងសង់ដោយ អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងឆ្នាំ១៩៩៦ មានសភាពចាស់ទ្រុឌទ្រោម ខ្លាំង ពុំអាចបន្តឱ្យសិស្សចូលរៀនបាន និងអគារ១ខ្នងទៀតមាន៥បន្ទប់ សាងសង់ដោយ សម្តេច ពិជ័យសេនា ទៀ បាញ់ ក្នុងឆ្នាំ១៩៩៦ មានសភាពចាស់ និងអគារ១ខ្នងទៀត ដែលជាផ្ទះស្នាក់របស់គ្រូបង្រៀន មានសភាពចាស់ដូចគ្នា៕ញុឺប សន

    spot_img

    អត្ថបទទាក់ទង

    spot_img