ទំព័រដើម ទំព័រដើម លោកយាយវ័យ៨២ឆ្នាំរស់គ្មានទីពឹង ត្រូវបាននគរបាលយកអំណោយ សប្បុរសជនជូនដល់ផ្ទះ

លោកយាយវ័យ៨២ឆ្នាំរស់គ្មានទីពឹង ត្រូវបាននគរបាលយកអំណោយ សប្បុរសជនជូនដល់ផ្ទះ

- ពាណិជ្ជកម្ម -

បាត់ដំបង៖ ដើម្បីចូលរួមកាត់បន្ថយការលំបាក ជាមួយបងប្អូនប្រជាពលរដ្ឋក្រីក្រ នៅក្នុងឱកាសនៃជម្ងឺកូវីត-១៩ ដែលកំពុងរាតត្បាត ទូទាំងប្រទេស នៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២០នេះ លោកវរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងសប្បុរសជន បាននាំយក នូវថវិកា និងអំណោយទៅចែកជូនដល់លោកយាយ ឈ្មោះ ផាន់ សេង អាយុ ៨២ឆ្នាំ ដែលលោកយាយរស់នៅក្នុងភូមិ ប៉ោយយ៉ង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបងរស់នៅ តែម្នាក់ឯង គ្មានកូនចៅ។

ក្នុងពេលនោះដែរលោកវរសេនីយ៍ទោ ឈឿង គឹមសុង ក៏បានប្រគល់ជូនអំណោយមនុស្សធម៌ នូវថវិកាចំនួន ៧២០,០០០រៀល អង្ករចំនួន ៥០ គីឡូក្រាម មី ចំនួន ០២ កេះ ទឹកត្រី ០១ យួរ ទឹកស៊ីអីវ ០១ យូរ និងទឹកដោះគោខាប់ ចំនួន ០៥ កំប៉ុង។ ហើយលោកក៏បាន ជូនថវិការក្រៅដល់លោកយាយ ចំនួន០២នាក់ទៀត ដែលរស់នៅជិតខាងផ្ទះ លោកយាយខាងលើ ក្នុងម្នាក់ៗចំនួន៥ ម៉ឺនរៀល។

អំណោយទាំងអស់នេះ គឺបានមកពីការឧបត្ថម្ភពីសប្បុរសជន រួមមាន៖
– លោក វរសេនីយ៍ទោ ឈឿង គឹមសុង
– លោក ជូន រដ្ឋា ( ឡក់ )
– លោក ស ណារិទ្ធ
– លោក មាស ពិសិដ្ឋ
– លោក ភារម្យ
ព្រមទាំង ក្រុម អន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម