More

    បង្ក្រាបករណីចាប់ឃុំឃាំងបង្ខំមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ និងកាន់កាប់រក្សាទុកប្រើប្រាស់អាវុធដោយខុសច្បាប់

    spot_img

    ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ក្រោយពីទទួលបានបណ្តឹងតាមរយៈទូរស័ព្ទហតឡាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជា និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍សង្កាត់លេខ៤ ចុះទៅធ្វើរដ្ឋបាលឆែកឆេរទីតាំងផ្ទះវីឡាមួយកន្លែង ដែលមានទីតាំងនៅក្នុងបុរី ប៊ីអេស អូរទី៥ ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដែលជាទីតាំងបង្ខាំងជនរងគ្រោះ ។ កម្លាំងសមត្ថកិច្ចយើងបានបន្តការស្រាវជ្រាវ រហូតទើបដឹងថា ជនសង្ស័យបានជិះរថយន្ត ០១គ្រឿង ម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-9866 គេចចេញទីតាំងកើតហេតុ ទៅសង្ងំលាក់ខ្លួននៅសណ្ឋាគារ ហឺលី ដែលមានទីតាំងស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក្រោយពីបានឃាត់ខ្លួនជនង្ស័យខាងលើរួចហើយ កម្លាំងសមត្ថកិច្ចយើងបានបន្តការស្រាវជ្រាវរហូតដល់ ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ ភេទប្រុស ជនជាតិចិន បន្ថែមទៀត នៅថ្ងៃបន្ទាប់ ។

    ក្នុងនោះកម្លាំងសមត្ថកិច្ចយើងបានដកហូតបានវត្ថុតាងមួយចំនួនដូចជា អាវុធខ្លី ០២ដើម ខ្នោះដៃ ០៥គូរ សោរខ្នោះ ០៤ ស្រោមខ្នោះ ០១ ដំបងឆក់ ០៥គ្រឿងស្ព្រាយឧស្ម័នបង្ហូរទឹកភ្នែក ០៣ដប ស្កុតរុំ ០២ដុំ លិខិតឆ្លងដែន ០២ក្បាល អត្តសញ្ញាណប័ណ្ណចិន ០១សន្លឹក ប័ណ្ណចាក់វ៉ាក់សាំងកូវីដ ០១សន្លឹក កាតធនាគារចិន ICBC ០១សន្លឹក ទូរស័ព្ទដៃ ១២គ្រឿង និងរថយន្ត ០២គ្រឿង ។

    ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ​ ០៧នាក់​ ទៅសាលាដំបូងខេត្ត​ ដេីម្បីផ្តន្ទាទោសតាមផ្លូវច្បាប់​ និងបន្តធ្វើការស្រាវជ្រាវ ស្វែងរកជនសង្ស័យដែលនៅសេសសល់ ៕
    ដោយ៖​ វ៉ាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img