More

    ចាប់ខ្លួនជនសង្ស័យ៦នាក់ ករណីគ្រឿងញៀន

    spot_img

    កោះកុង៖ អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១១ៈ០០នាទី ផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ ចុះបង្ក្រាបករណីគ្រឿង ញៀន នៅភូមិ១ សង្កាត់ស្មាច់មានជ័យ នឹងបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ប្រុស៤នាក់រួមមាន៖
    ទី១.ឈ្មោះ ង្វៀង គីមអាង ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
    ទី២.ឈ្មោះ ណូ រ៉យ៉ានី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
    ទី៣.ឈ្មោះ យឿន ឃិន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
    ទី៤.ឈ្មោះ សុខ ស្រីអូន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។
    ទី៥.ឈ្មោះ ប្រាក់ ឆាតឆៃ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ម្ជូរ ទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
    នឹងទី៦.ឈ្មោះ មឿន ប៊ុនឡេង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិ២ សង្កាត់ដងទង់ (មានដីកាចាប់ខ្លួនលេខ២០ត.ព/២០ របស់ចៅក្រម មីន មករា ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០)។
    ចំពោះវត្ថុតាងដកហូតបានមួយចំនួនដូចខាងក្រោម៖
    – ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួនៈ ១គ្រឿង
    – ម្សៅក្រាមសថ្លាចំនួនៈ ៩កញ្ចប់
    – ឧបករណ៍សម្រាប់ជក់នឹង ថង់ផ្លាស្ទិចសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន
    – ម៉ូតូចំនួនៈ ២គ្រឿង (Click ១គ្រឿង, Cup ១គ្រឿង) ។
    ករណីនេះកម្លាំងសមត្ថកិច្ច បានកំពុងបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចាត់ការបន្តរតាមនីតិវិធីច្បាប់៕ រូបភាព និងអត្ថបទ៖ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img