More

    ដើម្បីការពារសុខសុវត្ថិភាពអភិបាលរងក្រុងដឹកនាំកម្លាំងជម្រុះចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿង​ញៀន!

    spot_img

    ខេត្តព្រះសីហនុ:កម្លាំងចម្រុះគណៈបញ្ជាការឯកភាពនៃ រដ្ឋបាលក្រុងដឹកនាំដោយ លោក​ នងឌី​ ណារ៉ា​ អភិបាលរង​ ក្រុងព្រះសីហនុចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿង​ញៀននៅយប់ថ្ងៃទី៨​ ខែ ធ្នូ ឆ្នាំ២០២២ត្រង់ចំណុចតូតាល (ទាល់មុខធនាគារអេស៊ីលីដា) ផ្លូវឯករាជ្យ​ ភូមិ១​ សង្កាត់លេខ២​ក្រុងព្រះសីហនុ។

    ក្នុងឱកាសនោះលោក​ នងឌី​ ណារ៉ា​ អភិបាលរង​ក្រុងបានលើកឡើងថាការចុះរៀបចំគឺដើម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ការពារជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវដែលមកលេងកុំអាននៅក្នុងខេត្តព្រះសីហនុរបស់យើង
    ហើយទីតាំងដែលបានរៀបចំលើកនេះនៅមុខ បណ្ណាគារឯករាជ ផ្លូវឯករាជ្យ ក្រុង-ខេត្តព្រះសីហនុ ។

    ជាមួយគ្នានោះលោកបានបន្ថែមទៀតថា ឆែកឆេរ​បានសរុបចំនួន ១៣០គ្រឿង៖
    – រថយន្ត     ​          ចំនួន​ ១១៥គ្រឿង
    -​ ម៉ូតូ​                    ចំនួន​  ០៨គ្រឿង
    -​ ម៉ូតូ​កង់បី​             ចំនួន​ ០៧គ្រឿង​

    ជាលទ្ធផលពុំមានបទល្មើសអ្វីគួរឱ្យគាត់សម្គាល់ឡើង។

    spot_img

    អត្ថបទទាក់ទង

    spot_img