More

    ពិពរណ៌ពាណិជ្ជកម្ម ខេត្តកោះកុង ឆ្នាំ ២០២២ រៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម អ៊ុក ទី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

    spot_img

     

    កោះកុង÷ លោក ឈេង សុវណ្ណដា អភិ បាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាង លោកជំទាវ អភិបាលខេត្ត បានអញ្ជើញ អមដំណើរ ឯកឧត្តម អុ៊ក ទី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងពិធីកាត់ខ្សែបូលសម្ពោធដាក់ឱ្យដំណើរ “ពិពរណ៌ពាណិជ្ជកម្ម ខេត្តកោះកុង ឆ្នាំ ២០២២” ដាក់ស្តង់លក់សមិទ្ធផលខ្មែរ ក្នុងឱកាស យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី ៧ ឆ្នាំ ២០២២ រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២២ ក្នុងការលើកកម្ពស់ នឹងជួយគាំទ្រ ដល់សមិទ្ធផលនានា ដែលជាស្នាដៃរបស់កូនខ្មែរ ។

    ក្នុងឱកាសនោះ លោកឆេងសុវណ្ណដា អភិបាលរងខេត្ត បានលើកឡើងថា ក្នុងពិធីពិពរណ៌ផលិតផលខ្មែរ សូមបងប្អូន ជួយទិញផលិតផលខ្មែរនិងចូលរួម លើក ទឹកចិត្ត ផលិតផលខ្មែរ ដែលបានដាក់តាំងនៅទីនេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី
    ៣ ខែធ្នូ។ ផលិតផល ខ្មែរយើងកំពុងដាក់តាំងនាពេលនេះ សុទ្ធតែមានគុណភាព និងជាផលិតផលរបស់ខ្មែរ មកពីគ្រប់ខេត្ត ពិសេសខេត្តកោះកុងរបស់យើងតែម្ដង។
    ខ្ញុំសង្ឃឹមថា ក្រោយពិធីពិពរណ៌ផលិត ផលខ្មែរ បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិតជាបន្តគាំទ្រ និងលើកផលិតផលខ្មែរដែលអាចលើកតម្លៃ និងលើកស្ទួយ ទៅ លើទីផ្សារកាន់តែ ទូលំទូលាយបន្ថែមទៀត។

    សូមបញ្ជាក់ថា ពិធីពិពរណ៌ពាណិជ្ជកម្មខេត្តកោះកុងឆ្នាំ ២០២២ នេះ បានរៀបចំឡើងនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅបរិវេណសួនច្បារមុខសាលា ខេត្ត និងមានអមដោយការប្រគុំតន្ត្រី នាពេលយប់ផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img