ទំព័រដើម ទំព័រដើម ពិតជាអាសូរណាស់លោកអើយយុវជនម្នាក់ត្រូវបានជនជាតិចិនបើករថយន្តបុកពីក្រោយបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងភ្លាមៗ.!

ពិតជាអាសូរណាស់លោកអើយយុវជនម្នាក់ត្រូវបានជនជាតិចិនបើករថយន្តបុកពីក្រោយបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងភ្លាមៗ.!

- ពាណិជ្ជកម្ម -

 

(ព័ត៌មានបឋម)ក្រុងព្រះសីហនុយប់មិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម្មហេតុការណ៍ដល់រន្ធត់មួយនេះបានកើតឡើងនៅយប់រំលងអាធ្រាត ឈានចូលថ្ងៃពុធ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវកោងព្រះសុគន្ធកន្ទុយនាគចាស់ទល់មុខអូតែលសុខាស្ថិតក្នុងសង្កាត់ 3 ក្រុងព្រះសីហនុ។

តាមការឲ្យដឹងពីពលរដ្ឋប្រាប់(ជាបឋម)ថាករណីបើកបរដោយជនជាតិចិនជារថយន្តទំនើបមួយគ្រឿងមានទិសដៅពីរតោពីរតាមបណ្ដោយផ្លូវ ២ ថ្នូរក្នុងស្ថានភាពលឿនខ្លាំងខណៈនោះក៏មានយុវជនម្នាក់បើកម៉ូតូស្របដូចគ្នាពីមុខលុះមកដល់ចំណុចកែងព្រះសុគន្ធកន្លែងកន្ទុយនាគចាស់ទល់មុខសុខារថយន្តខាងលើក៏បានបុកម៉ូតូពីក្រោយទៅផ្ទុកជាមួយនឹងរបងអូតែសុខាបណ្ដាលឲ្យដាច់ក្បាលស្លាប់យ៉ាងអាណោចអធម្មនៅនិងកន្លែងកើតហេតុភ្លាមៗតែម្ដង។

ប្រភពដដែលបានបន្តទៀតថាអ្នកបើកបរម៉ូតូខ្មែរមុខរបរអ្នកដឹកជញ្ជូនម្ហូបអាហារនៅខេត្តព្រះសីហនុអាសយដ្ឋានទីលំជនរងគ្រោះនៅស្រុកកំណើតខេត្តកំពតក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិចិនអ្នកបើកបររថយន្តយកទៅស្នងការនគរបាលខេត្តព្រះសីហនុចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកលោកបានស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធីផ្លូវច្បាប់៕

សូមបញ្ជាក់ថាជុំវិញករណីខាងលើនេះក្រុមការងារយើងនៅមិនទាន់ដឹងរបាយការណ៍ជាក់លាក់ពីរសមត្ថកិច្ចនៅឡើយទេ បើមានព័ត៌មានអ្វីបន្ថែមក្រុមការងារយើងនឹងធ្វើការផ្សាយជូននៅពេលក្រោយ.៕ (អត្ថបទ ដោយ វ៉ាន់ នី)

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម