More

    រដ្ឋបាលខេត្តខេត្តកោះកុង បានរៀបចំប្រារព្វពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៩ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២២ និងទិវាកំណើត នៃកងយោធពលខេមរៈភូមិន្ទ

    spot_img

     

    កោះកុង÷ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង អញ្ជើញជាអធិ បតី ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍ លើកទី ៦៩ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរៈភូមិន្ទ ៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២២ ដែលបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅបរិវេណស្ដូប មានអញ្ជើញចូលរួម ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលរងខេត្ត ឯក ឧត្តមប្រធានតុលាការ ឯកឧត្តមព្រះរាជ អាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តមឧត្តមសេនីយ៍ មេបញ្ជាការស្នងការ ស្នងការរង មេបញ្ជាការរងនាយទាហាន និងពលទាហាន នៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទថ្នាក់ដឹកនាំមន្ត្រីរាជការ នៃមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត រដ្ឋបាលក្រុង.ស្រុក ក្រុមប្រឹក្សាឃុំ.សង្កាត់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនយុវនារី និងប្រជា ពលរដ្ឋយ៉ាងកុះករ ។

    ក្នុងឱកាសនេះ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងដោយបានបញ្ជាក់ថា ថ្ងៃនេះយើងទាំងអស់គ្នា បានចូលរួមប្រារព្ធមេទិញខួបលើកទី ៦៩ ដើម្បីរំលឹកដល់វិញ្ញាណខណ្ឌអតីតយុទ្ធ ជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វ ហេតុជាតិមាតុភូមិ ពិសេស រំលឹកដល់ស្នាព្រះហស្ថ របស់ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហា វីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណៈភាពទឹកដី និងឯករាជ្យជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានដឹកនាំព្រះរាជបូនីយកិច្ច ទាមទារឯករាជ្យភាពពេញលេញ ពីប្រទេសបារាំង ឆ្នាំ ១៩៥៣ នូវឯករាជ្យពិតប្រាកដ ។
    ជាប្រវត្តិសាស្ត្រ ដ៏ត្រចះត្រចង់ នៃឯករាជជាតិខ្មែរ ស្របពេលដែលប្រទេសជាតិយើង បាននៅស្ថេរភាពនយោបាយ និងដំណើរសេដ្ឋកិច្ច មានសន្តិភាពពេញ លេញ មានការអភិវឌ្ឍជាបន្តបន្ទាប់ លើគ្រប់វិស័យ តាំងវិស័យពុទ្ធចក្រ និងអា ណាចក្រ ក្រោមការដឹកនាំដ៏ឈ្លាសវៃ បំផុត ប្រកបដោយគតិបណ្ឌិត ដ៏ឧត្តុងឧត្តមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

    ឯកឧត្តម បានថ្លែងបន្តថា ជាមួយគ្នានិងការរំលឹក ខួបអនុស្សាវរីយ៍ ដែលជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿង បានប្រព្រឹត្តទៅ ទន្ទឹមពេលជាមួយគ្នា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចង ចាំជានិច្ច មិនអាចបំភ្លេចបាន នូវគុណូការៈដ៏ថ្លៃថ្លា របស់គំរូវិភាព យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ទិសទី ដែលបានពុះពារប្រយុទ្ធតស៊ូ ក្នុងការធ្វើមហាពលិ កម្ម អាយុជីវិត យ៉ាងអង់អាច ក្លាហាន ក្នុងបុព្វហេតុជាតិមាតុភូមិ ដើម្បីការថែរក្សា សន្តិភាពបូរណភាពទឹកដី ឯកភាពជាតិ អធិបតេយ្យ សេរីភាព និងវិបុលភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា ។

    ឯកឧត្តមថ្លែងបញ្ជាក់ថា ដែលម្លប់ដ៏ត្រជាក់ត្រជុំរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យើងទាំងអស់គ្នា សូមប្រាជ្ញាដោយឈរលើស្មារតីទទួលខុសត្រូវ និងយកចិត្តទុក ដាក់ខ្ពស់ ដោយអនុវត្តតាមស្មារតីបង្រួប បង្រួមជាតិ និងបុព្វហេតុដ៏ឧត្តុងឧត្តមដើម្បីការពារសន្តិភាព ឯករាជ្យ ធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ប្រកបដោយចីរភាព នោះរាជ រដ្ឋាភិបាលកម្ពុជាបានផ្ដាជ្ញាចិត្តខ្ពស់បំផុត ការពារជានិច្ច នៅស្នាព្រះហស្ថ ដែលអតីតព្រះមហាវីរ:ក្សត្រ បាន បន្សល់ទុកមក និងបន្តការកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែ មានភាពរីកចម្រើន រុងរឿងបន្ថែមទៀត ដើម្បីបង្ករឲ្យមានបរិយាកាសសប្បាយរីករាយក្នុងសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម បានស្ថិតស្ថេរគង់វង្ស ជានិរន្តរ ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img