More

    រដ្ឋបាលខេត្តប៉ៃលិននិងមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានពិនិត្យនិងគ្រោងបោសសម្អាតគ្រាប់មីនដើម្បីជួសជុលផ្លូវជូនពលរដ្ឋ

    spot_img

    ខេត្តប៉ៃលិន៖ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក មាស សុផល និងលោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អាជ្ញាធរមីនកម្ពុជា ស៊ីម៉ាក់ ចុះពិនិត្យការបោសសម្អាតចម្ការមីនចំនួន ១៦ចម្ការ របស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន និងចុះពិនិត្យករណីស្នើសុំជួសជុលផ្លូវលំក្រាលគ្រួសក្រហម ១ខ្សែ របស់រដ្ឋបាលខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិសាស្រ្ត ភូមិភ្នំដំបង ភូមិអូរស្លេវ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

    លោក មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញមន្រ្ដីជំនាញពាក់ព័ន្ធចុះពិនិត្យទីតាំងចម្ការមីនទាំង១៦ ចម្ការ និងទីតាំងជួសជុលផ្លូវ ១ខ្សែ ប្រវែង៦គីឡូម៉ែត្រ ទទឹង ៣០ម៉ែត្រ ដោយប្រេីប្រាស់កម្លាំងជំនាញអង្គភាព CMAC បោសសម្អាតមីន នៅសងខាងផ្លូវពីភ្នំដំបងទៅអូរស្លេវ បានបោសសម្អាតរួចរាល់ចំនួន ៩ចម្ការមីន ស្មើនឹងផ្ទៃដី ៤១ហិកតា នៅសល់ ៧ចម្ការមីន ដែលនឹងបញ្ចប់ការបោសសម្អាតមីននៅចុងឆ្នាំ២០២២។

    ជាមួយគ្នានេះដែរ លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានឱ្យដឹងថា ការចុះពិនិត្យនេះក្នុងគោលបំណងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ក្នុងនោះជួសជុលផ្លូវគ្រួសក្រហមពីភ្នំដំបងទៅអូរស្លេវ ដែលផ្តល់ផលប្រយោជន៌ជាច្រេីនដូចជានលើកកម្ពស់សេដ្ឋកិច្ច ងាយស្រួលដឹកជញ្ជូនកសិផល កសិផលមានតម្លៃ បម្រើឲ្យវិស័យសុខាភិបាល ដូចជាស្រ្តីឆ្លងទន្លេ ឈឺថ្កាត់យប់ព្រលប់ សិស្សសាលាងាយស្រួលក្នុងការធ្វើដំណើរ ពិសេសតំបន់យុទ្ធសាស្រ្តកងទ័ព៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img