More

    ល្បែងជល់មាន់តាមអនឡាញកញ្ចក់ទូរទស្សន៏ចាប់ផ្តើមកក្រើតឡើងវិញដោយពង្វក់ ក្រុមអ្នករត់ឡានតាក់សុី ម៉ូតូឌុប ផារស្អាប់ កម្មករអូសរទេះ បន្ទាប់ពីស្ងប់ស្ងាត់មួយចម្អិនកំពឹស

    spot_img

    (ឧត្តរមានជ័យ) គេសង្កេតឃើញថា ក្រោយពីស្ងប់ស្ងាត់អស់មួយរយ:ពេលកន្លងទៅថ្មីៗនេះ ក្នុងការបើកលេងល្បែងជល់មាន់ភ្នាល់គ្នាដាក់លុយតាមកញ្ចក់ទូរទស្សន៏ នៅតាមទីប្រជុំជនមួយចំនួន ក្នុងហាងកាហ្វេ គុយទាវ ជាក់ស្តែងនៅថ្ងៃទី០៥ខែឧសភាឆ្នាំ២០២៤នេះ ចាប់ផ្តើមកក្រើកឡើងវិញយ៉ាងគគ្រិក គគ្រេង ម៉្យាងទៀតមានអ្នកញៀនទៅល្បែងអស់ទាំងនេះ មាន ស្រីប្រុស ចាស់ក្មេង ចូលលេងសប្បាយអឺងកង ស្រែកហោ កញ្ជ្រៀវជារៀងរាល់ថ្ងៃយ៉ាងភ្លូកទឹក ភ្លូកដី មានទាំងកម្មករអូសរទេះ អ្នករត់តាក់សុីម៉ូតូឌុប ផារស្អាប់ ញៀនជាមួយនឹងល្បែងជល់មាន់អនឡាញតាមកញ្ចក់ទូរទស្សន៏ ខ្លះភ្លេចបាយ ភ្លេចទឹក ភ្លេចការងារក៏មានដែរ។

    ទីតាំងដែលបើកលេងល្បែងជល់មាន់តាមកញ្ចក់ទូរទស្សន៏នេះដែរ គឺស្ថិតនៅត្រង់ចំណុច ជាប់ព្រំដែនរវាងកម្ពុជា ថៃ ផ្លូវលេខ៩ក្នុងភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

    ប្រភពពីប្រជាពលរដ្ឋម្នាក់មានវ័យប្រហែលជា៥០ឆ្នាំ រស់នៅក្បែរទីតាំងកន្លែងហាងកាហ្វេបើក ជល់មាន់តាមអនឡាញកញ្ចក់ទូរទស្សន៏ត្រង់ចំណុចខាងលើបានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី០៥ខែឧសភាឆ្នាំ២០២៤ថា មួយរយ:ពេលកន្លងមកនេះ បន្ទាប់ពីមានការបិតអស់មួយដង្ហើមចង្រិត គាត់តែងតែឃើញមានគេជិះ ម៉ូតូ ឡាន ចូលកន្លែងលក់កាហ្វេ ចាប់ពីព្រឹកដល់ល្ងាច តែម្តង ហើយអ្នកខ្លះចេញចូល ម៉ាភ្លែត២ទៅ៣ដង មួយវិញទៀតតាមដែលគាត់ដឹងថាច្បាស់ រោងកាហ្វេ ក្បែរផ្ទះគាត់នឹង ពុំមែនលក់តែកាហ្វេនឹងគុយទាវនោះទេ លឺថាមាន លេងជល់មាន់ភ្នាល់គ្នាដាក់លុយតាមកញ្ចក់ទូរទស្សន៏ មិនត្រឹមតែប៉ុណ្ណោះ មានដាក់តុវ៉ៃបៀរ តាប៊ីយ៉ែ ថែមទៀតផង ។

    ប្រភពដដែលបានអះអាងបន្តទៀតថា ពេលខ្លះគាត់ឃើញ មានអ្នកផ្ទះមកហៅប្តីរឺកូនឲ្យត្រឡប់ទៅផ្ទះវិញ នឹងបានឈ្លោះប្រកែកជេរគ្នាផ្អើលពេញភូមិ ក៏មាន ខ្លះទៀតលេងល្បែងចាញ់អស់លុយពីខ្លួនរហូតឈានដល់ដាក់បញ្ចាំទ្រព្យសម្បត្តិ លក់របស់របរថែមទៀតផង។

    គួររំលឹកថា ទាក់ទិនទៅនឹងទីតាំងបើកលេងល្បែងជល់មាន់តាមកញ្ជក់ទូរទស្សន៏នេះផងដែរ ខណ:ពេលអ្នកយកព័ត៌មានខលសួរបំភ្លឺទៅអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ធានដើម្បីបញ្ជាក់ អំពីរឿងការអនុញាតិ រឺក៏ទីតាំងស្ថិតនៅត្រង់ចំណុចខាងលើ គេមានអាជ្ញាប័ណ្ណត្រឹមត្រូវ រឺមួយយ៉ាងណានោះ ជុំវិញភូមិឃុំមានសុវត្ថិភាពចំពោះករណីរឿងប្រជាពលរដ្ធកំពុងតែនាំគ្នាញៀនទៅនឹងល្បែងមួយនេះ ពួកគាត់បានត្រឹមឆ្លើយ តបមកវិញយ៉ាងខ្លីនៅរសៀលថ្ងៃទី០៥ខែឧសភាឆ្នាំ២០២៤ថា លោកនឹងចាត់មន្ត្រីជំនាញឲ្យចុះធ្វើការបង្ក្រាបជាបន្ទាន់។

    សូមជម្រាបថា ចំពោះទីតាំងបើកលេងល្បែង មាន់ជល់ ភ្នាល់គ្នាដាក់តាមអនឡាញកញ្ចក់ទូរទស្សន៏ ស្ថិតនៅក្នុងតំបន់ទីប្រជុំជនជ្រកក្រោមតាមទីតាំង រោងកាហ្វេ គុយទាវមួយចំនួនក្នុងភូមិសាស្ត្រ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យនេះផ្ទាល់គេសង្ស័យតែមានខ្នងបង្អែកធំៗដ៏មហិមារ ក្រាស់ក្រែលហើយមើលទៅនោះ ទើបបានជាហ៊ានព្រហើន ផ្គើនទៅនឹងប្រសាសន៏របស់ប្រមុខរាជរដ្ធាភិបាលកម្ពុជា លួចបើកលេងល្បែងជល់មាន់ប្រភេទនេះដោយចំហតរលូនបែបនេះ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img