More

    សិស្សានុសិស្ស ជិត២០០០នាក់ ត្រូវបាន ប្រកាសសេចក្តីសម្រេច ស្ដីពី បញ្ចូល ជាសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង

    spot_img

     

    កោះកុង÷នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២២ លោកជំទាវ មិថុនា ភូថង អភិ បាល នៃគណៈអភិបាលខេត្ត និងជាប្រ ធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស សេចក្តីសម្រេច ស្ដីពី បញ្ចូលសិស្សានុសិស្ស នៅវិទ្យាល័យចំណេះទូ ទៅ និងបច្ចេកទេស តេជោសែនកោះកុង ជាសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ។

    លោក ផូ ប៊ុនធឿ នាយកសាលាវិទ្យា ល័យចំណេះដឹងទូទៅ និងបច្ចេកទេសតេជោសែនកោះកុង បានលើកឡើងថា
    សិស្សនុសិស្ស ដែលបានប្រកាសទទួល ស្គាល់ ជាសហភាពភាពសហព័ន្ធ យុវជន កម្ពុជា នាពេលនេះ មានចំនួន ១៨៥៣ នាក់ នឹងបានអានរបាយការណ៍ជូនថ្នាក់ ដឹកនាំក្នុងអង្គពិធី ជ្រាប ។

    ជាមួយគ្នានោះ លោកនាយកសាលា បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ឲ្យមានការខិតខំប្រឹងប្រែង ក្រេបយកចំណេះ ដឹង ជំនាញ ស្ដាប់លោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ មាតាបិតា អាណាព្យាបាល ចូលរួមគោរពច្បាប់ ពិន័យ វាសចាកពីសកម្មមិនល្អទាំងពួង ដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សីយ៉ាងពិតប្រាកដ នៃសង្គម ជាតិ។

    ក្នុងឱកាសនេះផងដែរ លោកជំទាវ អភិ បាល នៃគណៈអភិបាលខេត្តកោះកុង បានសម្ដែងកិច្ចស្វាគមន៍ យ៉ាងកក់ក្ដៅ ដល់អង្គពិធីទាំងមូល ព្រមទាំងបាន រៀប រាប់អំពីប្រវត្តិសាស្រ្ដនៃប្រទេសកម្ពុជា ដែលបានឆ្លងកាត់ របបឈឺចាប់ដ៏ខ្មៅងងឹត ពលពត ខ្មែរក្រហម ។ ដោយមានការលះបង់ សាច់ស្រស់ឈាមស្រស់ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ដ៏ឆ្នើមរបស់យើង គឺ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើប យើងបានដូចសព្វថ្ងៃនេះ ។ បន្ថែមលើសពីនេះ លោកជំទាវអភិបាល បានបន្ថែមថា÷ បច្ចុប្បន្នប្រទេសជាតិរបស់យើង មានសុខសន្តិភាព ពេញលេញ គ្មានសង្គ្រាម បើធៀបជាមួយប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ហេតុដូច្នេះហើយ ទើបប្រទេសជាតិមានការអភិវឌ្ឍន៍ លើគ្រប់វិស័យ ហើយយើងទាំងអស់គ្នា មានឱកាស សិក្សារៀនសូត្រ ជួបជុំក្រុមគ្រួសារ បងប្អូន មានសិទ្ធសេរីភាព ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត មានសិទ្ធក្នុងការបញ្ចេញមតិ អាចធ្វើដំណើរគ្រប់ទិសទី ដោយគ្មានការភ័យខ្លាច ម៉្យាងវិញទៀត អាចឲ្យយើងចូលរួមសកម្មភាពមនុស្សធម៌ជាច្រើនរាប់មិនអស់ នៅក្នុងសង្គម ។

    ជាចុងក្រោយ លោកជំទាវបានថ្លែង គាំទ្រយ៉ាងពេញទំហឹង ដល់សហភាព សហ ព័ន្ធ យុវជនកម្ពុជា ខេត្តកោះកុង ថែមទាំងកោតសរសើរ ដែលបាន រួមចំណែក ចូល រួមរាល់សកម្មភាព មនុស្សធម៌នានា នៅ ក្នុងសង្គម នាពេលកន្លងមក ។

    ជាមួយគ្នានោះផងដែរ លោកជំទាវអភិ បាលខេត្ត បានអំពាវនាវ ដល់ក្រុមយុវជន ដែលបានគ្រប់អាយុ បោះឆ្នោត សូមទៅ ចុះឈ្មោះ ពិនិត្យបញ្ជីរឈ្មោះ និងចូលរួមបោះឆ្នោត ក្នុងការបំពេញកាតព្វកិច្ចជាពលរដ្ឋ នាឆ្នាំ ២០២៣ ខាងមុខនេះកុំបីខកខាន ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img