More

    អភិបាលខេត្តប៉ៃលិន នាំយកអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងមានជីវភាពខ្វះខាតជិត១ពាន់គ្រួសារ

    spot_img

     

    (ខេត្តប៉ៃលិន) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ លោក ជំទាវបានស្រីមុំអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិនបានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៦៨០គ្រួសារ នៅស្រុកសាលាក្រៅនិងក្រុងប៉ៃលិន ។

    មានប្រសាសន៍នាឱកាសនោះលោកជំទាវបានស្រីមុំអភិបាលខេត្តប៉ៃលិន បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជាសម្ដេចមិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ក្ដី ក៏ប៉ុន្តែសម្ដេចបានធ្វើការណែនាំដល់រដ្ឋបាលខេត្ត ក្នុងការចុះពិនិត្យស្វែងរកប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហានានាដូចជាគ្រោះទឹកជំនន់ជាដើម ដើម្បីធ្វើការចែកជូនពួកគាត់ឱ្យបានទាន់ពេលវេលា ហើយលោកជំទាវក្នុងនាមប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដល់ជូននូវថវិការនិងគ្រឿងឧបភោគបរិភោគជាច្រើនផ្សេងទៀតជូនដល់រដ្ឋបាលខេត្តប៉ៃលិន ក្នុងការរៀបចំបន្តជូនប្រជាពលរដ្ឋដែលរងការខ្វះខាតនិងរងគ្រោះដោយគ្រោះធម្មជាតិ ។

    លោកជំទាវបានបញ្ជាក់ថា ការចែកអំណោយសង្រ្គោះបន្ទាន់នេះដែរគឺមិនបានចែកបានគ្រប់គ្នាទេ ជាបឋមគឺធ្វើការចែកចំពោះតែប្រជាពលរដ្ឋដែលខ្វះខាតខ្លាំងជាងគេនិងជួបគ្រោះទឹកជំនន់នាកន្លងមក ហើយនឹងបន្តចែកជាបន្តបន្ទាប់ទៀត ដូចនេះសូមឱ្យមានការអធ្យាស្រ័យផង ហើយក៏ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋណាដែលមិនទាន់ធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទេ សូមប្រញាប់ទទួលការចាក់ដូសជំរុញនេះឱ្យបានគ្រប់ៗគ្នា ព្រោះថាជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជានេះ មិនទាន់ផុតរលត់ទៅណាទេ គឺនៅតែបន្តយាយីប្រជាពលរដ្ឋគ្រប់ពេលវេលា ដូចនេះសូមនាំគ្នារួសរាន់ទៅចាក់នៅតាមមណ្ឌលសុខភាព ឬមណ្ឌលចាក់វ៉ាក់សាំងណាមួយដែលនៅជិតផ្ទះប្រជាពលរដ្ឋ និងត្រូវបន្តចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការស្លាប់ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។

    ជាមួយគ្នាលោកជំទាវអភិបាលខេត្តក៍បានអំពាវនាវដល់ពលរដ្ឋនៅក្នុងភូមិបើមានការខ្វះខាតឬជួបទុក្ខលំបាកគ្រប់បែបយ៉ាងសូមទាក់ទងទៅមេភូមិជាបន្ទាន់ដើម្បើឲ្យមេភូមិរាយការបន្តជូនដល់ក្រុមការងារយើងចេះជួយទាន់ពេលវេលាម្យ៉ាងវិញទៀតបើបងប្អូននៅជិតខាងបានដឹងពីអ្នកភូមិដូចគ្នាមានទុក្ខលំបាកក៍សូមរាយការណ៍ជូនបានដូចគ្នាដើម្បីជួយទាន់ពេលវេលា។

    អំណោយដែលនាំយកមកជូននាពេលនេះក្នុងមួយគ្រួសារៗទទួលបាន – ឃីត០១កញ្ចប់-ខោអាវ០២កំផ្លេរ-អង្ករ២៥គីឡូក្រាម – ម៉ាស់០១ដុំ-ទឹកសុទ្ធ០១កេស -ទឹកស៊ីអីវ០១យួរ -ត្រីខ០១យួរ -មី០១កេស -ប្រហុក២គីឡូនិងថវិការចំនួន៥ម៉ីនរៀល៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img