More

    សាហាវ! ចាក់សម្លាប់សង្សារហើយ រត់ទៅចងកសម្លាប់ខ្លួនតាមក្រោយ

    spot_img

    ភ្នំពេញ៖ នារីកម្មកររោងចក្រ Minebea Mitsumi ម្នាក់ត្រូវបានអតីតសង្សារ តាមចាក់សម្លាប់នឹងកាបិតចុងស្រួច ខណះជិះម៉ូតូទៅធ្វើការបង្ករមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ សីហា ឆ្នាំ ២០២០ ចំណុចផ្លូវបេតុង ក្នុងតំបន់សេដ្ឋកិច្ចពិសេសកំបូល ស្ថិតក្នងភូមិ ត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។រួចជនដៃដល់បានរត់ទៅចង.កសម្លាប់ខ្លួនតាមក្រោយ សង្ស័យរឿងចូលដណ្តឹងមិនបាន។

    នារីរងគ្រោះឈ្មោះ យីន ស្រីនី អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ Minebea Mitsumi ផលិតបរិក្ខារអគ្គីសនី ស្នាក់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកជនដដៃដល់មានឈ្មោះ ឆនលឹមតិច រស់នៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។មុខរបរផ្សារត្រយ៉ូតាមរោងចក្រ។ បើតាមបញ្ចាក់ពីអ៊ុប្រុស ដែលគាត់ជាឪពុករបស់ប្អូនប្រុស ដែលជាឃាតករបានប្រាប់ថា គាត់មានកូន 3 នាក់ស្រី 2 ប្រុស 1 ដោយប្អូនប្រុសជាឃាតករកូនពៅ។

    តាមសម្តីរបស់ម្តាយជនរងគ្រោះបានឲដឹងថា ជមសង្ស័យអាចនិងជាអតីតសង្សាររបស់នាង ព្រោះកាលពីម្សិលម្ង៉ៃ ជនសង្ស័យនោះ បានទៅសុំគាត់ ចូលស្តីដណ្តឹងកូនស្រីគាត់តែគាត់មិនព្រមឲ ព្រោះកូនស្រីគាត់ បានប្រាប់ថាមិនយកជនសង្ស័យនោះទេ ទោះបីជាអ្នកទាំង ធ្លាប់ស្រលាញ់គ្នា កាលពីនៅ រៀនវិទ្យាល័យក៏ដោយ ហើយពួកគេទាំង២នាក់ បានផ្តាច់ការទាក់ទងគ្នាកាលពីជាងកន្លះឆ្នាំមកម្លេះ ព្រោះជនសង្ស័យបាន លួចទាក់ទងស្រីផ្សេង ធ្វើឲកូនស្រីកូនឈឺចិត្ត មិនអាចយកធ្វើជាគូរអនាគតបាន។ហើយកាលពីយប់មិញនេះ ជនសង្ស័យបានឆាតទៅកូនស្រីគាត់និយាយពីរឿងនឹងទៀត ប៉ុន្តែកូនស្រីគាត់ នៅតែប្រកែកមិនទទួលយកដដែល ហើយក៏មានការឈ្លោះគាត់តាមឆាតផងដែរ ។

    លុះនៅព្រឹកកើតហេតុ នេះក៏មានគេទៅប្រាប់ រូបគាត់ជាម្តាយថា កូនស្រីរបស់គាត់ត្រូវគេ ចាក់សម្លាប់ បាត់ទៅហើយ។ បើតាមប្រភពពីសន្តិសុខ នៅតំបន់នោះ ប្រាប់ភិនភាគជនសង្ស័យ ទៅសមត្ថកិច្ច ស្រដៀងចូលទៅនឹងភិនភាគ ដែលម្តាយនារីរងគ្រោះប្រាប់ គឺអាចនឹងជាអតីតសង្សារចាស់របស់នារីរងគ្រោះ។
    បន្ទាប់មកក៏ប្រទះឃេីញជនសង្ស័យចង ក៏នៅនឹងដេីមអង្កាញ់ក្នុងវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។

    បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះហ៊ុបព័ន្ធកន្លែងកើតហេតុ រងចាំផ្នែកជំនាញពិនិត្យកោសល្យវិច័យ និងប្រគល់សពទៅក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ឆាយ តារា

    spot_img

    អត្ថបទទាក់ទង

    spot_img