More

    ឪពុកសម្លាប់កូនស្រីខ្លួនឯង៣នាក់ រួចចងកសម្លាប់ខ្លួនតាមក្រោយ សង្ស័យឈ្លោះជាមួយប្រពន្ធ

    spot_img

    ភ្នំពេញ៖ ឪពុកដាច់ចិត្តលើកដៃ សម្លាប់កូនស្រីបង្កើតខ្លួនឯងបីនាក់ ស្លាប់យ៉ាងអាណោចអាធ័ម រួចចងកសម្លាប់ខ្លួនតាមក្រោយ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រមាណជា០៩យប់ថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២០ នៅចំណុចបន្ទប់ជួលមួយកន្លែងតាមបណ្ដោយផ្លូវ ១០១៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះឪពុក និងកូនចំនួន៤នាក់ ទី១/ឪពុកមានឈ្មោះសុខ ជុំ ភេទប្រុសអាយុ ៤០ ឆ្នាំមុខរបររត់ម៉ូតូកង់បី។ទី២កូនមានឈ្មោះជុំ ម៉េងជូ ភេទស្រីអាយុ ១៦ ឆ្នាំ ទី៣/មានឈ្មោះជុំ ម៉េងចិន ភេទស្រីអាយុ ៥ឆ្នាំ ទី៤/មានឈ្មោះជុំ ម៉េងជៀន ភេទស្រី អាយុ៤ឆ្នាំ។អ្នកទាំង ៤នាក់ស្នាក់នៅកន្លែងកើតហេតុខាងលើ។

    តាមប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថាក្នុងរង្វង់គ្រួសារមួយនេះ បានមកស្នាក់នៅបន្ទប់ជួលជាច្រើនឆ្នាំកន្លងមកហើយ ហើយមុនកើតហេតុគេ ឃើញបុរសជាឪពុក បានបើកម៉ូតូកង់បីមកឈប់ នៅបន្ទប់ជួលរួច ក៏បានដើរចូលក្នុងបន្ទប់នឹងបានបិទទ្វារ ដោយមិនដឹងថា ធ្វើអ្វីនៅខាងក្នុងនោះទេ។

    បើតាមការរៀបរាប់ពីស្ត្រីឈ្មោះ ឌីម សុខនាត អាយុ ៣៨ ឆ្នាំមុខរបរធ្វើការរោងចក្រ ជាប្រពន្ធ ប្រាប់ឲ្យដឹងថា កន្លងមករូបគាត់ នឹងប្ដីតែងតែជាមានទំនាស់គ្នាបន្តិចបន្តួច នៅក្នុងគ្រួសារ ពេលដែលមានទំនាស់គ្នាម្ដងៗ ប្ដីគាត់តែងតែគំរាម មកលើរូបគាត់ដោយប្រាប់ថា ថ្ងៃណាមួយអញនឹងសម្លាប់កូនចោលឱ្យអស់ លុះដល់ម៉ោងកើតហេតុខាងលើ រូបគាត់បានចេញពីធ្វើការរោងចក្រ ក៏រុញទ្វារបន្ទប់ចូលមើលឃើញកូន និងប្ដីគាត់ស្លាប់នៅក្នុងបន្ទប់រណូករណែល យ៉ាងអាណោចអាធ័ម ចំណែកកូនត្រូវប្ដីច្របាច់ក ស្លាប់ទាំងបីនាក់រីឯប្ដីគាត់ បានចកកសម្លាប់ខ្លួនតាមក្រោយ។ បន្ទាប់មកក៏មានការភ្ញាក់ផ្អើល ដល់ពលរដ្ឋរស់នៅក្បែរខាង បាននាំគ្នាទំនាក់ទំនងទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ។

    ក្រោយមកគេឃើញវត្តមាន លោកអភិបាលខណ្ឌសែនសុខ និងលោកអធិការខណ្ឌ រួមទាំងមន្ត្រីអាវុធហត្ថខណ្ឌ និងផ្នែកជំនាញចុះមកដល់កន្លែងកើតហេតុ និងបានពិនិត្យនិងធ្វើកោសល្យវិច័យ ទៅលើសាកសពជនរងគ្រោះ។រួចបានធ្វើកំណត់ហេតុប្រគល់សាកសព ជូនទៅលើសាច់ញាតិយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img