More

    រថយន្ត នឹងរថយន្ត បុកប៉ះគ្នាបណ្តាលអោយរងការខូចខាតយ៉ាងដំណំ

    spot_img

     

    ពីរក្រុងព្រះសីហនុ:មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្តបុកប៉ះគ្នាបណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ។ការនេះបានកើតឡើងវេលាម៉ោង ២នឹង ៣៧ នាទី យប់រំលងអាធ្រាតឈានចូល ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវ១០៤ស្ថិត នៅ ក្នុង ភូម៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

    តាមតាមការរៀបរាប់ពីអ្នកបើកបររថយន្តខាងលើប្រាប់ថាមុនពេលកើតហេតុខ្លួនបានបើករថយន្តម៉ាក Alphart ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា V.D.CT68ដែលបានធ្វើដំណើរមានទិសដៅពីលិចទៅកើតនៅពេលដែលមកដល់ចំណុចកើតហេតុខាងលើនេះមានរថយន្តគ្រឿងទៀតពណ៌សដែលចតនៅនឹងចិញ្ចឹមផ្លូវ។ហើយក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក Prus ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AY-5040 បើកបរដោយបុរសជនជាតិចិនធ្វើដំណើរមានទិសដៅពីកើតមកលិចពេលនោះរថយន្តម៉ាក Prusបានគេចពីរថយន្តមួយគ្រឿងទៀតបណ្ដាលហើយជ្រុលមកបុកប៉ះជាមួយនឹងរថយន្តរបស់ខ្លួនតែម្ដង។

    សូមបញ្ជាក់ថាក្រោយពេលកើតហេតុសម្ថកិច្ចនគរបាលចរាចរណ៍កំពុងវាស់វែងនិងទុកពេលភាគីទាំងសង្ខារដោះស្រាយគ្នានៅកន្លែងសមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថាបើសិនភាគីទាំងសង្ខារខាងសម្របសម្រួលមិនត្រូវរ៉ូវគ្នាសមត្ថកិច្ចនិងធ្វើការស្ទូចយករថយន្តទាំងសង្ខារខាងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់។ អត្ថបទ ( ដោយ វ៉ាន់ នី )

    spot_img

    អត្ថបទទាក់ទង

    spot_img