More

    បើកម៉ូតូកង់បីឥណ្ឌាឆ្លងផ្លូវទៅបុកជាមួយរថយន្តព្រូសក្រឡាប់ផ្ងាជើងម្ខាង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកជាមួយរថយន្តព្រូសពីចំហៀងពេញទំហឹងបណ្ដាលឲ្យម៉ូតូកង់បីឥណ្ឌាក្រឡាប់ផ្ងាជើងម្ខាង និងអ្នកបើកបររងរបួសធ្ងន់។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០ នាទីយប់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខការ៉ាស់សាំងតេលា តាមបណ្តោយផ្លូវណតប៊្រីដ កែងនឹងផ្លូវបេតុងប្រឡាយលូ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ1IC-2275ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងប្រឡាយលូ ទិសដៅពីពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ ណតប៊្រីដ បានជ្រុលចង្កូតទៅបុកជាមួយរថយន្ដព្រួសមួយគ្រឿងពណ៌ប្រផេះពាក់ផ្លាកលេខភ្នំពេញ2BB-4073បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ឆ្លងមកផ្លូវ ណតប្រ៊ីដ ក្នុងទិសដៅពីត្បូងទៅជើង ពីចំហៀងរថយន្តផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលឲ្យម៉ូតូកង់បីឥណ្ឌាក្រឡាប់ជើងម្ខាងនិងអ្នកបើកបររងរបួសធ្ងន់។ភ្លាមនោះរថយន្តសាមុយបានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បីឥណ្ឌាទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img