More

    កម្លាំងប្រដាប់អាវុធ តួរនាទីភារកិច្ចគឺការពារផលប្រយោជន៏ ជូនដល់ប្រជាពលរដ្ឋ មិនមែនទៅបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋនោះឡើយ

    spot_img

    ខេត្តព្រះវិហារ!ឩត្តមសេនីយ៏ត្រីកងសៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារតួរនាទីភារកិច្ចនឹងកាតព្វកិច្ច
    របស់កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថគឺចាំបាច់ណាស់ត្រូវយកឆន្ទះរបស់ខ្លួនទៅការពារសន្តិសុខនឹងផលប្រយោជន៏ជូនដល់ប្រជាពលរដ្ឋមិនមែនយកតួរនាទីភារកិច្ចរបស់ខ្លួនទៅបំផ្លាញផលប្រយោជន៏នឹងសេចក្តីសុខរបស់ប្រជាពលរដ្ឋនោះឡើយ។

    កាថ្លែងរបស់ឯកឩត្តមមេបញ្ជាការអាវុធហត្ថបែបនេះគឺបានលើកឡើងនៅក្នុងកិច្ចប្រជុំគណបញ្ញការឯកភាពរដ្ឋបាលខេត្តព្រះវិហារដែលប្រព្រឹតទៅនាព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០២២ដែលក្នុងន័យនេះឯកឩត្តមេបញ្ជាការចង់ដាស់តឿននឹងក្រើនរំលឹកទៅដល់កងកម្លាំងមន្ត្រីកងរាជអាវុធហត្ថក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់បណ្តាស្ថាប័នទាំងអស់ត្រូវមានកាប្រុងប្រយត្ន័នៅពេលបំពេញបេសកកម្មក្នុងកាចុះបង្ក្រាបនូវរាល់បទល្មើសនានាដែលក្នុងនោះទាំងរាល់បទល្មើសធនធានធម្មជាតិទាំងរាល់បទល្មើសជួញដូរគ្រឿងញៀន។ល។ល។

    យ៉ាងណាក៏ដោយឯកឩត្តមមេបញ្ជាកាថាក្នុងនាមយើងជាមន្ត្រីនគរបាលយុត្តិធម៏ត្រូវចេះអត់ធ្មត់នឹងខាំមាត់សង្កត់ចិត្តកុំឲ្យមានករណីផ្ទុះអាវុធហើយឈានទៅដល់កាស្លាប់បាត់បង់ជីវិតបងប្អូនប្រជាពលរដ្ឋនៅពេលចុះបំពេញភារកិច្ចបើទោះបីក្នុងចេតនាឬក៏អចេតនាណាមួយក៏ដោយចុះ។

    ជាមួយគ្នានោះដែរឯកឩត្តមបានលើកឡើងផងដែរនូវរាល់ការទប់ស្កាត់បង្ក្រាបបទល្មើសកម្លាំងអាវុធហត្ថគឺជាកម្លាំងស្នូលទទ្ទឹមនោះឯកឩត្តមថាកត្តាចាំបាច់ណាស់គឺត្រូវមានកម្លាំងសហការពីបណ្តាអង្គភាពឬក៏ស្ថាប័នពាក់ពន្វ័ផ្សេងៗទៀតនោះផងដែរ។

    បន្ថែមពីនោះឯកឩត្តមមេបញ្ជាការក៏បានស្នើរដល់បងប្អូនអ្នកសាព័ត៏មានធ្វើយ៉ាងចូលរួមសហការឲ្យបានស្អិតរមួតជាមួយនឹងមន្ត្រីកងរាជអាវុធហត្ថក៏ដូចកម្លាំងនគរបាលនឹងមន្ត្រីសមត្ថកិច្ចជំនាញដើម្បីរាយការជូនដល់មន្ត្រីនគរបាលយុត្តិធម៏នៅចំនុចឬក៏ទីតាំងនឹងមុខសញ្ញាបទល្មើសនានាដែលកើតមានឡើងនៅតាមបណ្តាភូមិសាស្ត្រដែលខ្លួនបានដឹងនឹងបានឃើញនោះ៕ដោយ សួន ក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img