More

    បាក់ប្លង់សេ សំណង់កំពុងសាងសង់ថ្មី សង្កត់លើកម្មករស្លាប់ម្នាក់ របួសម្នាក់

    spot_img

    ភ្នំពេញ ៖កម្មករសំណង់ម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខណៈកំពុងចាក់បេតុងប្លង់សេក៏បាក់សង្កត់ពីលើ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

    ជនរងគ្រោះឈ្មោះភិន សារុន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ មានស្រុកកំណេីតនៅភូមិដូង ស្រុករមាហែក ខេត្តស្វាយរៀង។
    តាមប្រភពពីកម្មករ បានឲ្យដឹងថា មុនកើតហេតុ សំណង់អគារខាងលើ ចាក់ប្លង់សេផ្នែកខាងមុខ ដោយប្រើជន្ទល់ដែក បេតុងប្លង់សេបានចាក់រួចរាល់ហើយ កម្មករម្នាក់បានចុះមកក្រោយ នៅតែម្នាក់ បន្តវីបេតុង ពង្រាបឲ្យស្មើ កំពុងតែវីសុីម៉ងត៍នៅលើប្លង់សេទើបចាក់រួច ស្រាប់តែបាក់ធ្លាក់ សង្កត់ជាប់បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ។

    ក្រោយកើតហេតុភ្លាមៗកម្មកររបួសម្នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ នៅសល់តែសពជនរងគ្រោះ ត្រូវបានរើកកាយយកចេញ រហូតដល់ថ្ងៃរសៀល ទើបធ្លាយរឿង បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យ ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ  កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img