More

    ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យរងរបួសធ្ងន់ពីរ នាក់

    spot_img

     

    ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតជិះដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាចំពីមុខពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង ៤០ នាទីយប់ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២នៅវំណុចមុខ បុរីពិភពថ្មីផ្លូវបេតុង ច្រកចូលវត្តសំរោងអណ្តែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CB-9982ធ្វើដំណើរទិសដៅពីកើតទៅលិចលុះក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតកើតហេតុខាងលើបានរេចង្កូតនៅខាងឆ្វេងដៃជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកឌុក ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CP-9397ជិះដោយបុរសម្នាក់បញ្ច្រាសទិសគ្នា ពីលិចទៅកើតចំពីមុខពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ទាំងពីរនាក់ ភ្លាមនោះរថយន្តសាមុយបានដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកម៉ូតូរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំង ពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img