More

    ពិធីជិះកង់កម្សាន្តមិត្តភាពកម្ពុជា- ថៃ ដើម្បីរឹតចំណងសម្ព័ន្ធមេត្រី ភាពរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែម

    spot_img

     

    កោះកុង÷ នៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ លោក
    ជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុងបាន អញ្ជើញស្វាគមន៍ ឯកឧត្តម កាទើមហាំម៉ាត់ ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វីរៈស័ក កូវស៊ូរ៉ាត អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង កីឡានៃព្រះរាជាណាចក្រថៃ ឡងដ៍ ព្រមទាំងឯកឧត្តម ចាំណានវីត តែរ៉ាត អភិបាលខេត្តត្រាត ក្នុងព្រឹត្តិការណ៍ជិះកង់កម្សាន្តមិត្តភាព កម្ពុជា-ថៃ (កោះកុង-ត្រាត)

    ក្នុងឱកាសនោះ លោកជំទាវអភិ បាលខេត្ត បានលើកឡើងថា តាងនាមឱ្យថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខេត្តកោះកុង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជាទី បំផុតចំពោះគណៈប្រតិភូ ថ្នាក់ ដឹកនាំ ភ្ញៀវកិត្តិយស ក្រុមកីឡាករទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់កម្សាន្ត ដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាពរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ (កោះកុង-ត្រាត)នាឱកាសដ៏ថ្លៃថ្លានេះ។ នាងខ្ញុំពិត ជារីករាយដែលបានចូលរួមជិះ កង់ជាមួយថ្នាក់ដឹកនាំ ភ្ញៀវកិត្តិ យស ក្រុមកីឡាករ និងអ្នកជិះ កង់ទាំងអស់ ។ នាងខ្ញុំសូមកោតសរសើរដោយចិត្តស្មោះ ដែលសមាគមសភាឧស្សហកម្មទេសចរណ៍ខេត្តត្រាត និងស្រុកខ្លងយ៉ៃ សហការជាមួយសភាឧស្សាហកម្មភូមិភាគ៩ ខេត្តរ៉ាក់យ៉ង ខេត្តចន្ទបុរី និងក្រុមហ៊ុននានា នៃព្រះរាជាណាចក្រថៃ- កម្ពុជា បានយ៉ាងល្អប្រសើរ និងបានលៈបង់ ទាំងកម្លាំងកាយចិត្ត ទាំងថវិកាដ៏ច្រើនក្នុងការរៀបចំ ព្រឹត្តិការណ៍ជិះកង់កម្សាន្តមិត្ត ភាពកម្ពុជា-ថៃ (កោះកុង-ត្រាត) ប្រកបទៅដោយភាពសប្បាយរីក រាយ និងស្និទ្ធស្នាលជាទីបំផុត នៅក្នុងទឹកដីខេត្តកោះកុងនាឱកាសនេះ ។

    លោកជំទាវអភិបាលខេត្ត លើក ឡើងទៀតថា ការជិះកង់កម្សាន្តរួមគ្នាពេលនេះ មានកីឡាករថៃ និងកម្ពុជាចំនួនប្រមាណ ៦០០ នាក់ ដែលជាការបង្ហាញឱ្យឃើញ អំពីការរឹតចំណងសម្ព័ន្ធមេត្រីភាព ការពង្រឹងសាមគ្គីភាព ការរួមគ្នាលើកស្ទួយវិស័យកីឡា សុខភាពប្រជាពលរដ្ឋ និងការលើកកម្ពស់វិស័យទេសចរណ៍តាមព្រំដែន។ល។
    ព្រឹត្តិការណ៍ជិះកង់កម្សាន្តមិត្ត ភាពកម្ពុជា-ថៃ(កោះកុង-ត្រាត) គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ថ្មីមួយទៀតសម្រាប់ប្រទេសទាំង ពីរ។ បើយើងក្រលេកទៅមើលនៅអតីតកាល កាលពីឆ្នាំ២០ ១៣ យើងក៏បានរៀបចំកម្មវិធីជិះកង់លក្ខណៈមិត្តភាពរវាង ខេត្តកោះកុង និងខេត្តត្រាត មានអ្នកចូលរួមរហូតដល់៩៩៩នាក់, ឆ្នាំ២០១៥ មានអ្នកចូលរួមចំនួន៥៥៥នាក់,នៅឆ្នាំ២០១៩ ក៏មានកម្មវិធី CARAVAN TOUR យុទ្ធនាការជិះកង់មិត្តភាព កម្ពុជា ថៃ វៀតណាម ផងដែរ។ លើសពីនេះខេត្តកោះកុងក៏បានទទួលនូវព្រឹត្តិការណ៍ដ៏ធំបំផុតមួយ ទៀត គឺព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់មាត់សមុទ្រ កម្ពុជា លើកទី១ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ដោយមានការចូលរួមពីកីឡាករជាតិ កីឡា ករអន្តរជាតិជាច្រើនប្រកបដោយមោទកភាព ភាពសប្បាយរីក រាយ និងស្និទ្ធស្នាលជាទីបំផុត។ ទាំងនេះមានន័យថា យើងទាំង អស់គ្នាបានចូលរួមលើកស្ទួយដល់វិស័យទេសចរណ៍ វិស័យកីឡា និងវិស័យផ្សេងៗទៀតឱ្យមានការរីកចម្រើនលូតលាស់ទៅថ្ងៃអនាគតរវាងប្រទេសយើងទាំងពីរកម្ពុជា-ថៃ(កោះកុង-ត្រាត)។

    លោកជំទាវអភិបាលខេត្ត គូស បញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់កម្សាន្តមិត្តភាពនេះ រៀបចំឡើងក្នុងគោលបំណង៖
    -ពង្រឹងចំណងមិត្តភាពរវាងប្រទេសជិតខាងឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត
    -ផ្សព្វផ្សាយពីការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព ឱ្យបានកាន់តែប្រសើរដល់តំបន់ទេសចរណ៍ថ្មីៗ
    -ផ្សព្វផ្សាយពីការធ្វើដំណើរកម្សាន្តទេសចរណ៍ប្រកបដោយសុវត្ថិភាព
    -ជំរុញចលនាទេសចរណ៍តាមព្រំដែន ជាពិសេសតំបន់ទេសចរណ៍សក្តានុពល ក្នុងស្រុកខ្លងយ៉ៃ ខេត្តត្រាត និងខេត្តកោះកុង
    -លើកកម្ពស់សេដ្ឋកិច្ចប្រជាជនតាមជនបទ និងការចូលរួមកាត់បន្ថយភាពក្រីក្រតាមរយៈវិស័យ ទេសចរណ៍ និងកីឡា។
    ស្របពេលនេះដែរ ខ្ញុំសូមសម្តែងភាពរីករាយជាមួយ ក្មួយៗសិស្សា នុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ ភ្ញៀវកិត្តិយសជាតិ អន្តរ ជាតិ និងក្រុមកីឡាករទាំងអស់ដែលបានចូលរួម ក្នុងព្រឹត្តិការណ៍ជិះកង់កម្សាន្តមិត្តភាព កម្ពុជា-ថៃ (កោះកុង-ត្រាត) ដ៏អធឹកអធមនេះ។ ខ្ញុំក៏សូមកោត សរសើរ និងថ្លែងអំណរគុណចំពោះ ឯកឧត្តមអនុរដ្ឋលេខា ធិការក្រសួងទេសចរណ៍ នៃព្រះ រាជាណាចក្រកម្ពុជា ឯកឧត្តមអតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា និងឯកឧត្តមអភិបាល ខេត្តត្រាត នៃព្រះរាជាណាចក្រថៃឡង់ដ៍ ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃ ដឹកនាំប្រតិភូ និងក្រុមកីឡាករ ចូលរួមក្នុងព្រឹត្តិការណ៍ជិះកង់កម្សាន្តមិត្តភាព ដែលបានរៀបចំនៅតំបន់អេកូទេសចរណ៍បាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង នាថ្ងៃនេះ ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img