More

    គ្រឿងញៀនទម្ងន់ ២១១.៩៤៤. ៥៧ ក្រាម ត្រូវបានរៀបចំពិធី ដុតបំផ្លាញចោល នៅក្រុងខេមរៈភូមិន្ទ

    spot_img

     

    កោះកុង÷ គ្រឿងញៀនទម្ងន់ ២១១.៩៤៤. ៥៧ ក្រាម ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយរដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីដុតបំផ្លាញវត្ថុតាង ដើម្បីអបអរសាទរទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ” ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាពនិងមនុស្សធម៌” ។

    ទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រារព្វឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ក្រោមធិបតីភាព ឯក ឧត្តម ឧត្តម សេនីយ៍ នាក់ យុទ្ធា អគ្គលេខា ធិការរង តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការចូលរួមពីឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវមិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈ កម្មាធិការត្រួតពិនិត្យគ្រឿង ញៀនខេត្ត ព្រមទាំងព្រះរាជ អាជ្ញា ចៅក្រម ប្រធានលេខាធិ ការដ្ឋានគ្រឿងញៀនខេត្តកោះ កុង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការលោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្ស។

    តាមរបាយការណ៍លោករស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង និងជាប្រធានគណៈកម្មការដុតបំផ្លាញគ្រឿងញៀនកើតកោះកុង បាន ឱ្យដឹងថា ថ្នាំញៀនដែលត្រូវបានស្នើសុំដុតបំផ្លាញចោលនាពេល នេះ រួមមាន÷ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹក កក)ចំនួន ២៥១.១៥ក្រាម ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ WY ចំនួន ៥៣គ្រាប់ មានទម្ងន់ ៦.៨២ ក្រាម ម្សៅម៉ត់ពណ៌ស ប្រភេទហេរ៉ូអុីន ចំនួន ៥៩៩ដុំ មានទម្ងន់ ២១១.៦៨៦.៦ ក្រាម សរុប មានទម្ងន់ ២១១.៩៤៤.៥៧ ក្រាម
    ព្រមទាំងឧបករណ៍ជក់និងវេចខ្ចប់មួយចំនួនទៀត ។

    លោកបានឱ្យដឹងទៀតថា ថ្នាំ ញៀនដ៏ច្រើនខាងលើនេះត្រូវបានឧក្រឹដ្ឋជនយកមកធ្វើជាអាជីវកម្មជំនួញរបស់ខ្លួន ដើម្បីស្វែងរកចំណូល ដោយពង្វក់ស្មារតីមនុស្ស អូសទាញជនស្លូត ត្រង់ ជាពិសេសក្នុងស្រទាប់យុវ វ័យ ឱ្យហ៊ានប្រព្រឹត្ត ហ៊ានសាក ល្បង ដោយឈានចាប់ ផ្ដើម ដំបូងពីការប្រើប្រាស់ ជាបន្តប ន្ទាប់ រហូតឈៀនដល់ការប្រ ព្រឹត្តអំពើចាត់ចែង ជួញដូរ រក្សា ទុក ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនជាដើម ដែលជាប្រភេទបទល្មើសធ្ងន់ធ្ងរ មិនតែប៉ុណ្ណោះ ផលវិបាកដែលកើតចេញបទល្មើសទាំងនេះ បានញាំញីសង្គម ឱ្យកើតបទល្មើសនានា ដូចជាឃាតកម្ម ចាប់ជំរិតរំលោភសេពសន្ទវៈ លួច ឆក់ ប្លន់យកទ្រព្យសម្បត្តិ ក្រុមបងតូចបងធំ អំពើហឹង្សាក្នុងគ្រួសារ ដែលបានធ្វើអោយប៉ះពាល់ដល់សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសន្តិសុខសង្គម ។

    លោកជំទាវ បានគូសបញ្ជាក់ថា ជាការពិតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាពិតជាទទួលបានជោគជ័យ និងមានមោទនភាព ក្រៃលែងដែលបានបង្ការ ទប់ស្កាត់ គ្រប់គ្រង និងជួយសង្គ្រោះជីវិតប្រជាជនកម្ពុជាបានស្ទើរតែទាំងស្រុង ពីគ្រោះ មហន្តរាយដល់អាយុជីវិត នៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ក្រោមគោលនយោបាយចាក់ស្រោច វ៉ាក់សាំង ដល់ប្រជាជនកម្ពុជា ១០០% និងបន្តចាក់ដូសជំរុញជាបន្តបន្ទាប់រហូតមកនេះ។

    ភាពជោគជ័យ នេះ មិនត្រឹមតែអាចជួយសង្គ្រោះជីវិតប្រជាជនយើងពីការស្លាប់ប៉ុណ្ណោះទេ តែក៏ជាការផ្ដល់ឱកាសដ៏ មានតម្លៃដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនគ្រប់រូបក្នុងការវិលត្រ ឡប់មករកប្រក្រតីភាព នៃជីវ ភាព សង្គម សេដ្ឋកិច្ច និងបើកដំណើការប្រទេសតាមគន្លងប្រក្រតីភាពថ្មីឡើងវិញ ក្នុងនោះរួមទាំងការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងលើផ្នែកព្យា បាល ស្តារនីតិសម្បទា ការងារផ្សព្វផ្សាយ អប់រំ និងការងារ អនុវត្តច្បាប់ដោយបានចាត់វិ ធានការតាមគ្រប់មធ្យោបាយ និងលទ្ធភាព ដើម្បីធ្វើការទប់ ស្កាត់និងបង្ក្រាប បានទាន់ពេលវេលានូវរាល់ការប៉ុនប៉ង ផលិត កែច្នៃ រក្សាទុក ជួញដូរ និងចរាចរគ្រឿងញៀនខុសច្បាប់ ទាំងមកពីខាងក្រៅ និងនៅផ្ទៃក្នុងប្រទេស ហើយក្រុមឧក្រិដ្ឋជន និងជនល្មើសជាច្រើននាក់ដោយរួមទាំង មេក្លោងធំៗ និងបណ្តាញជួញដូរគ្រឿងញៀនទាំងក្នុងស្រុក និងឆ្លងដែនមួយចំនួនត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសទៅតាមច្បាប់។

    ជាក់ស្ដែងយើងបានប្រកាសបើកដាក់ឱ្យដំណើរការនូវមជ្ឈ មណ្ឌលជាតិ ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀន គ្រឿង ញៀនដោយស្ម័គ្រចិត្តនៅខេត្តព្រះសីហនុ ដោយទទួលយក យុវជនរងគ្រោះដោយគ្រឿង ញៀនឱ្យចូលទៅស្នាក់នៅសម្រាកព្យាបាល និងស្តារនីតិសម្បទា បណ្តុះ បណ្តាលវិជ្ជាជីវ: ចំណេះជំនាញស្របតាមទីផ្សារការងារ និងបានបន្តពង្រឹងប្រសិទ្ធភាពការផ្តល់សេវា ព្យាបាល និងស្តារនីតិសម្បទា នៅតាមមជ្ឈមណ្ឌលបណ្តោះ អាសន្ន មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក នៅតាមមូល ដ្ឋានជូនបងប្អូន កូនក្មួយ ចៅៗដែលជាជនរងគ្រោះដោយសារគ្រឿងញៀនជាធម្មតា។

    រាជរដ្ឋាភិបាល ក៏បានបន្តដាក់ ចេញនិងអនុវត្តនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅទូទាំងប្រទេសយ៉ាងមានប្រសិទ្ធភាព ដោយបានបង្ក្រាបបទល្មើសគ្រឿងញៀនធំៗជាច្រើន ករណីចាប់យកវត្ថុតាងជាគ្រឿងញៀនបានជាច្រើនរយគីឡូក្រាម និងសារ ធាតុគីមីផ្សំគ្រឿងញៀន ជាច្រើនតោនរួមជាមួយវត្ថុតាងផ្សេងៗជាច្រើនទៀត។ សមិទ្ធផលទាំង នេះ គឺជាការខិតខំប្រឹងប្រែងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ របស់សមត្ថកិច្ច និងមន្ត្រីបម្រើការងារក្នុងវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមជាមួយវិស័យឯកជន សាសនា អង្គការ មនុស្សធម៌ជាតិ អន្តរជាតិ វិស័យឯកជន និងអ្នកពាក់ព័ន្ធដទៃ ទៀតរបស់យើង ដែលជាសក្ខី ភាព

    បង្ហាញពីការប្តេជ្ញាយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិ ការ ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន ដោយប្រកាន់យកនូវតុល្យភាព ។ រវាងបញ្ហាសុខ ភាព មនុស្សធម៌ និងវិធានការច្បាប់ព្រមទាំងចាត់ទុកអ្នកប្រើគ្រឿងញៀនគឺជាជនរងគ្រោះដែលត្រូវទទួលបានការយកចិត្តទុកដាក់ព្យាបាល ស្តារនីតិ សម្បទា ជាជាងទទួលនូវការចោទប្រកាន់តាមផ្លូវច្បាប់ ។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ទា អគ្គលេខាធិការរង នៃអគ្គលេខា ធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគូសបញ្ជាក់ថា គ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាប និងរឹបអូសបាន ពុំមានការយកទៅលាក់ទុក ឬបង្វែរយកទៅធ្វើអ្វីផ្សេងៗដូចដែលមតិរិះគន់មួយចំនួនកន្លងមកនោះទេ ។

    ឆ្លៀតក្នុងឱកាសឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានកោតសរ សើរចំពោះគណៈកម្មការត្រួត ពិនិត្យគ្រឿងញៀនថ្នាក់ខេត្ត និងអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានសហការល្អ ក្នុងការ រៀបចំប្រារព្ធទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រកបដោយអត្ថ ន័យជ្រាលជ្រៅ និងស្នើរដល់កងកម្លាំង ជំនាញពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុក ដាក់ បង្ក្រាបបទល្មើសគ្រឿង ញៀនបន្ថែមទៀត ៕ ដោយ ញុឹប សន

     

    spot_img

    អត្ថបទទាក់ទង

    spot_img