More

    រថយន្ត prius បុករថយន្ត prius ឈប់ស្ងៀមពីក្រោយ រួចព្យាយាមបើករត់ត្រូវបានប្រជាពលរដ្ឋនិងម្ចាស់រថយន្តដេញឃាត់ជាប់

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បើករថយន្ត toyota prius មួយគ្រឿងជ្រុលទៅបុករថយន្តtoyota prius មួយគ្រឿងទៀតកំពុងឈប់ស្ងៀមតាមចិញ្ចើមផ្លូវពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង ៣០ នាទីយប់ឈានចូលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខស៊ុបម្រះ មួយកន្លែងតាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយរថយន្តបង្កបានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុត្រូវបានបងប្អូនប្រជាពលរដ្ឋនិងម្ចាស់រថយន្តរងគ្រោះដេញគាត់ជាប់។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត toyota prius មួយគ្រឿងពណ៌ស្គរពាក់ស្លាកលេខភ្នំពេញ2AZ-7636ធ្វើដំណើរតាមបណ្តោយផ្លូវ ១៩៨៦ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានឈប់រថយន្តអេបចិញ្ចើមផ្លូវ មួយភ្លេច ដោយម្ចាស់នៅអង្គុយក្នុងរថយន្ត ខណះនោះក៏មានបុរសម្នាក់បើករថយន្ត toyota prius មួយគ្រឿងពណ៌សងពាក់ស្លាកលេខភ្នំពេញ2AR-2586ធ្វើដំណើរស្របគ្នាមកពីក្រោយរេចង្កូតទៅបុកពីខាងក្រោយខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ភ្លាមៗនោះរថយន្តមិនបានឈប់ដោះស្រាយនោះទេ បានព្យាយាមបើករត់វេញពីកន្លែងរហូតទៅដល់ចំណុចក្បែរពេទ្យសែនសុខផ្លូវ ១៩៨៦ ត្រូវបានបងប្អូនប្រជាពលរដ្ឋនិងម្ចាស់រថយន្តនាំគ្នាដេញគាត់ជាប់។

    ក្រោយមកភាគីបង្កបានធ្វើការសម្របសម្រួលគ្នាជាមួយភាគីរងគ្រោះ បន្ទាប់មកភាគីបង្កបានចេញសំណងចំនួន ៣០០ដុល្លារទៅឲ្យភាគីរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ។ ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img