More

    រដ្ឋបាលស្រុកកោះកុង បើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ ក្នុងគោលបំណង ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ

    spot_img

    កោះកុង÷ ប្រជាពលរដ្ឋប្រមាណជាង ១០ គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋជាង១០០ គ្រួសារ បានលើកឡើងនៅបញ្ហាប្រឈម និងសំណួរពាក់ព័ន្ធទៅលើការផ្តល់ឯកសារសាធារណៈមួយចំនួន ដល់អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកោះកុង ដែលបានប្រារព្ធឡើងនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ក្រោមវត្តមាន លោក ឯក មុឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោកស្រី អុិន សុភី អភិបាលរង ស្រុក និងមានការចូលរួម ពី សមាជិកក្រុមប្រឹក្សាស្រុក ប្រធានអនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក អធិការនគរ បាលស្រុក ក្រុមប្រឹក្សាឃុំទាំង៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋ សរុប ជាង១៦០នាក់ ។

    ក្នុងនោះប្រជាពលរដ្ឋស្នើរសុំមណ្ឌលសុខភាព ទីលានចាក់សំរាម បញ្ហាទឹកភ្លើង តម្លៃសេវា និងទីតាំងដែលទទួលធ្វើសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។ល។

    ជាមួយនិងសំនួរនិងសំណូមពររបស់ប្រជាពលរដ្ឋលោក ឯក មុឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង បានធ្វើការសម្របសម្រួលដោះស្រាយ និងលើកឡើងពីបញ្ហាប្រឈមរបស់រដ្ឋបាលស្រុកលើបញ្ហាសាងសង់មណ្ឌលសុខភាព និងទីលានចាក់សំរាម លើទីតាំងសាងសង់ ដោយឡែកបញ្ហាទឹកស្អាតគឺខាងអាជ្ញាធរ និងប្រជុំពិភាក្សាជាមួយក្រុមហ៊ុន ចំពោះបញ្ហាភ្លើងគឺខាងអាជ្ញាធរអគ្គិសនីបានចុះមកសិក្សារួចហើយ តែចំពោះលទ្ធផលយ៉ាងណាគឺខាងអាជ្ញាធរនៅពុំទាន់អាចបញ្ជាក់បាននៅឡើយទេ ។

    ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ខាងលើ ប្រារព្ធឡើង ក្នុងគោលបំណងសំខាន់ៗមួយចំនួន គឺ ១. លើកកំពស់គោលការណ៍អភិបាលកិច្ចល្អ កាត់បន្ថយអំពើ ពុករលួយ មានតម្លាភាព និងបង្កើតការជឿទុកចិត្ត ពីប្រជា ពលរដ្ឋលើប្រព័ន្ធសេវារដ្ឋបាល
    ២. បង្អិតរដ្ឋបាលឱ្យនៅកៀកជិតនិងប្រជាពលរដ្ឋ ដើម្បីបង្កភាព
    ងាយស្រួលក្នុងការផ្ដល់សេវា ជូនប្រជាពលរដ្ឋអោយបានឆាប់ រហ័ស និងឆ្លើយតបបានទាន់ ពេលវេលា នៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។
    ៣. លើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវារដ្ឋបាល នីតិវិធីសាមញ្ញឆាប់រហ័ស និងទាន់ ពេលវេលា ប្រកបដោយគុណ ភាព ប្រសិទ្ធភាព មានតម្លាភាពនិងគណនេយ្យភាព ។
    ៤. លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការផ្ដល់មតិ យោបល់ នឹងការរិះគន់ស្ថាបនាដើម្បីកែលម្អការអនុវត្តប្រពន្ធសេវារដ្ឋបាលឲ្យបានល្អប្រសើរ ។
    ៥. កែលំអរការផ្ដល់សេវា តាមបែបទំនើបកម្ម តាមប្រព័ន្ធព័ត៌ មានវិទ្យា ឬប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលធានាអោយការគ្រប់គ្រងការផ្ដល់សេវាកាន់តែមានប្រសិទ្ធ ភាពនិងប្រសិទ្ធផល ព្រមទាំងផ្ដល់ភាពងាយស្រួលដល់អ្នកស្នើសុំសេវាអាចដាក់ពាក្យស្នើសុំសេវាបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។

    លោក ឯក មុឹង លើកឡើងទៀតថា ការធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ដើម្បីគាំទ្រការអនុវត្តន៍កម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី ៤ អាណត្តិទី ៦ របស់រាជរដ្ឋាភិបាលកម្ពុជា ។

    សូមបញ្ជាក់ថា សំណួរចំនួន២០ សំណួរ ដែលប្រជាពលរដ្ឋបានលើកយកមកដាក់ក្នុងអង្កវេទិកានោះ បានសម្របសម្រួលដោះ ស្រាយចំនួន ១៥ សំណួរ ដោយឡែក ៥ សំណួរទៀត ទាក់ទងនឹងដី មិនទាន់បានដោះស្រាយនៅឡើយ ដោយអង្កវេទិការបានលើកឡើងថា ហួសដែនសមត្ថកិច្ចរបស់រដ្ឋបាលស្រុក ៕ ដោយ ញុឹប សន

     

    spot_img

    អត្ថបទទាក់ទង

    spot_img