More

    ពិតជាសាហាវមែន!ជនជាតិចិនបើករថយន្ដសេរីទំនើបម៉ាក PORSCHE ទៅបុកប៉ះជាមួយនិងម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ រួចព្យាយាមបើករត់គេចក្នុងល្បឿនលឿនត្រូវបានធ្លាក់ចូលអូរប្រឡាយ..!

    spot_img

     

    ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយជនជាតិចិនបើករថយន្ដសេរីទំនើបម៉ាក PORSCHEបុកប៉ះនិងម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហើយព្យាយាមបើករត់គេចខ្លួនផ្លូវល្បឿនលឿនខ្លាំងចេញពីកន្លែងលោកមកដល់ចំណុចកោងបួងចង្កូតមិនទាន់ជ្រុលធ្លាក់ចូលអូរប្រឡាយតែម្ដងហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ចំណុចផ្លូវ៥០០ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

    យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ករណីរថយន្ដស៊េរីទំនើបម៉ាក PORSCHE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-1698 មួយគ្រឿងបើកបរដោយជនជាតិចិន និងមានអ្នករួមដំណើរជាមួយ៥នាក់ បានបើកបុកប៉ះនិងម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1G-1006 បណ្ដាលឲ្យមានបុរសម្នាក់ រងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

    ចំណែករថយន្ដខាងលើបានព្យាយាម បន្តបើករត់គេចពីកន្លែងកើតហេតុ ដល់ចំណុចផ្លូវកោង (ផ្លូវ300) ជិតបន្ទាយប៉េអឹមខេត្តព្រះសីហនុ ស្រាប់តែបួងចង្កូតមិនទាន់ ជ្រុលធ្លាក់អូរប្រឡាយបណ្ដាលឲ្យរថយន្ដរងការខូចខាតយ៉ាងដំណំ។ រីឯមនុស្សនៅក្នុងរថយន្ដរងរបួស ។

    ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការខេត្តព្រះសីហនុ បានចុះមកដល់ធ្វើការវាស់វែង យករថយន្ដរួមទាំងម៉ូតូ ទៅរក្សាទុកជាបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ និងឃាត់ខ្លួនតៃកុងរថយន្ដ និងបន្តដោះស្រាយតាមច្បាប់ ៕ដោយ វាន់នី

     

    spot_img

    អត្ថបទទាក់ទង

    spot_img