More

    អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំលើកទី១២ ដោះស្រាយវិវាទដីធ្លីស្វែងរក ភាពឈ្នះឈ្នះ

    spot_img

    កោះកុង៖ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាល ខេត្តកោះកុង ទទួលបន្ទុកដោះ ស្រាយវិវាទដីធ្លី បានបើកកិច្ច ប្រជុំ ដោយអញ្ជើញ លោក ស្រី ហែន វណ្ណៈតំណាងអោយប្អូនឈ្មោះ សុឹម សារុន និងអ្នក ស្រី ខាន់ វន្មី ដែលមានវិវាទដីធ្លីជាមួយលោក អុឹង សុីធួន និងអ្នកស្រី លឹម គឹមហ៊ួយ ចូលរួមកិច្ចប្រជុំសម្របសម្រួលដោះ ស្រាយបញ្ហាវិវាទដីធ្លី ដែលស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង នៅចំណុចផ្លូវល្បឿនលឿនរាជ ធានីភ្នំពេញ-ខេត្តព្រះសីហនុ។

    ក្នុងកិច្ចប្រជុំសម្របសម្រួលដោះ ស្រាយបញ្ហាវិវាទដីធ្លី លើកទី១២ របស់រដ្ឋបានខេត្ត នៅព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកោះកុង ជាលទ្ធផលនៅពុំទាន់បានជោគជ័យនៅឡើយ បើទោះជាមានការព្យាយាមប្រឹងប្រែង ពីលោកសុខ សុទ្ធី អភិបាលរងខេត្ត ខិតខំសម្របសម្រួល ដើម្បីស្វែង រកភាពឈ្នះ ឈ្នះទាំងទ្វេភាគីយ៉ាងណាក្តី។

    បើយោងតាមភាគីខាងលោកអុឹង ស៊ីធួន បានលើកឡើងនៅក្នុងកិច្ចប្រជុំ សម្របសម្រួលនាពេល នោះថា ទោះបីជាលោកមានឯកសារគ្រប់គ្រាន់ក៏ដោយ ក៏លោកយល់ព្រមនិងទទួលយកភាពឈ្នះ ឈ្នះទាំងអស់គ្នាតាមអនុសាសន៍របស់សម្ដេចតេជោ។ តែដោយឡែក ភាគីខាងលោក ស្រី ហែម វណ្ណ: តំណាងឱ្យម្ចាស់ ដីឈ្មោះសុឹម សារុន និងអ្នកស្រី ខាន់ វន្មី មិនបានព្រមព្រៀងក្នុងការសម្របសម្រួលនោះឡើយ ទោះបីជាអ្នកស្រីពុំមានឯកសារក៏ដោយ ដោយគាត់លើកឡើងថា ដីនេះគាត់ទិញពីលោកតា ណប់ នឿន នៅឆ្នាំ១៩៩២- ១៩៩៣ ហើយគាត់មានសាក្សីរាប់រយនាក់ដឹងឮទៀតផង។

    សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំសម្របសម្រួលដោះស្រាយ បញ្ហាវិវាទដីធ្លីខាងលើ មិនទាន់មានលទ្ធផលណាមួយនៅឡើយទេ ដោយរដ្ឋបាលខេត្តទុក ឲ្យគូរភាគីទាំពីសម្របសម្រួលគ្នា រួចនិងផ្តល់ព័ត៌មានមករដ្ឋបាលខេត្តវិញមុនថ្ងៃទី២៦-២៧ ខែ០៨។ ហើយដីដែលទំនាស់វិវាទខាង លើមានទំហំទទឹង ៩៨ម៉ែត្រ បណ្តោ យ ១០០ម៉ែត្រ៕ រូបភាព និងអត្ថបទ៖ សុគន្ធី

     

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img