More

    ក្រុមអ្នកសារព័ត៌មានមួយក្រុម ពពាក់ពពូនគ្នាលេងល្បែងស៊ីសង ត្រូវបានអាជ្ញាធរស្រុកលំផាត់ ហៅទៅធ្វើការអប់រំណែនាំ

    spot_img

     

    ខេត្តរតនគិរី : កាលពី ថ្ងៃទី13 ខែកក្កដា ឆ្នាំ2022 វេលាម៉ោង11 .00នាទីថ្ងៃត្រង់ ។
    ដោយមានបណ្ដឹងរាយការណ៍ផ្ទាល់មាត់ពីប្រជាពលរដ្ឋថា: មានរថយន្តទេសចរណ៍ ធុនតូចជាច្រើនគ្រឿង បានកំពុងប្រមូលផ្ដុំគ្នានៅការដ្ឋានស្ថានីយ៍ប្រេង កំពុងសាងសង់ នៅតាមបណ្ដោយផ្លូវជាតិលេខ 76 ស្ថិតនៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី កំពុងតែពពាក់ពពូនគ្នា លេងល្បែងស៊ីសងខុសច្បាប់យ៉ាងអនាធិបតេយ្យ។

    ក្រោមការបញ្ជាផ្ទាល់ ពីលោក នូ ថេអភិបាលនៃគណៈអភិបាលស្រុកលំផាត់ និងជាគណៈបញ្ជាការឯកភាពស្រុក បានបញ្ជាទៅកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ

    ១. បញ្ជាការកងរាជអាវុធហត្ថស្រុកលំផាត់

    ២. អធិការដ្ឋាននគរបាលស្រុកលំផាត់

    ក្រោយពីទទួលបានបទបញ្ជាភ្លាមកងកម្លាំងគណៈបញ្ជាការឯកភាពស្រុកលំផាត់បានចុះទៅដល់ទីតាំងកើតហេតុត្រង់ចំណុច ស្ថានីយ៍ប្រេងកំពុងសាងសង់ តាមបណ្ដោយផ្លូវជាតិលេខ 76 ដែលស្ថិតនៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគិរី ពិតជាមានករណីប្រមូលផ្ដុំគ្នា និងលេងល្បែងស៊ីសង( បៀរ )ខុសច្បាប់ពិតប្រាកដមែន ។ ក្រោយពីសាកសួរព័ត៌មានបឋម នៅកន្លែងកើតហេតុរួចមក កងកម្លាំងសមត្ថកិច្ចចម្រុះក៏បានអញ្ជើញ អ្នកដែលបានកំពុងប្រព្រឹត្តលេងល្បែងផ្ទាល់ ឲ្យទៅអធិការដ្ថាននគរបាលស្រុកលំផាត់ដើម្បីសួរនាំបន្ត ។

    ក្រោយពីកម្លាំងជំនាញអធិការដ្ថាន នគរបាលស្រុកលំផាត់សាកសួររួចមកទើបដឹងថា : បងប្អូនដែលកំពុងតែពពាក់ពពូនប្រមូលផ្ដុំគ្នាមានប្រុសស្រីក្មេងចាស់ និងបានលេងល្បែងស៊ីសងខុសច្បាប់នៅតាមបណ្ដោយផ្លូវជាតិលេខ 76 នេះគឺជា ក្រុមអ្នកសារព័ត៌មាន មកពីបណ្ដាខេត្តផ្សេងៗគ្នា ។

    ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី សុំសំណូមពរទៅដល់អាជ្ញាធរស្រុកលំផាត់ មេត្តាចាត់វិធានការកុំឲ្យមានការជួបប្រមូលផ្ដុំគ្នានិងលេងល្បែងសុីសងបែបអនាធិបតេយ្យរបៀបនេះ នាំឲ្យខូចដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម ជាពិសេសប្រាកចាកពីភូមិឃុំមានសុវត្ថិភាពទាំង 9 ចំណុចរបស់រាជរដ្ឋាភិបាល ជាពិសេសសំណូមពរ : ទៅដល់ឯកឧត្តមខៀវ កញ្ញារិទ្ធ មេត្តាចាត់វិធានការមុឺងម៉ាត់ចំពោះ អ្នកសារព័ត៌មានមួយក្តាប់តូចដែលតែងតែដើរធ្វើព្យុះធ្វើភ្លៀងបំពុលដល់បរិយាកាសសង្គមនិងអសន្តិសុខសង្គមផងដែរ ។

    ក្រោយពីធ្វើការអប់រំ និងណែនាំរួចមក គណៈបញ្ជាការឯកភាពស្រុកលំផាត់ក៏បានអនុញ្ញាត ឲ្យក្រុមអ្នកសារព័ត៌មានទាំងអស់នោះត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ។

    សូមបញ្ជាក់ផងដែរថា: រហូតមកដល់ម៉ោងផ្សាយនេះយើងបានសង្កេតឃើញថាពុំមានបងប្អូនអ្នកសារព័ត៌មានមកប្រមូលផ្ដុំគ្នាទៀតនោះទេ។ដោយ ម៉ីឌីន

     

    spot_img

    អត្ថបទទាក់ទង

    spot_img