More

    បើករថយន្តបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ម៉ូតូលឿនបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់រងរបួសធ្ងន់ពីរនាក់

    spot_img

     

    ភ្នំពេញ: នារីម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ និងបុរសពីរនាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ជ្រុលទៅបុករថយន្តទំនើបម៉ាកALPHARD កំពុងបត់ត្រឡប់ក្រោយ ពេញទំហឹង កាលពីវេលាម៉ោង១ និង ៤៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០២២នៅត្រង់ចំណុចមុខអាគារអេវូដ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    នារីដែរបានស្លាប់បាត់បង់ជីវិត មានកាតបចាក់សាំងជាប់និងខ្លួនមួយសន្លឹក មាន ថន ចន្ធីម ចំណែកបុរសពីរនាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាគេឃើញបុរសជនជាតិខ្មែរម្នាក់បើករថយន្តស៊េរីទំនើបម៉ាកALPHARD មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BP-6892ដោយដឹកបុរសជនជាតិចិនម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងត្រឡប់ក្រោយវិញ ស្របពេលនោះក៏មានម៉ូតូហុងដាស្គុបពីមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IV-0989 ជិះគ្នា៣នាក់ប្រុស ២ នាក់ស្រីម្នាក់ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យដួលបោកទៅថ្នល់រងរបួសធ្ងន់ទាំំង៣នាក់។ភ្លាមៗនោះរថយន្តសាមុយបានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗតែអកុសលជនរងគ្រោះជានារីម្នាក់រងបូសធ្ងន់ធ្ងរពេក ត្រូវបានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យ ត្រូវរថយន្តសង្គ្រោះបន្ទាន់យកមកកន្លែងកើតហេតុវិញ។ ចំណែកម្ចាស់រថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមិនដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡៃសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img