More

    បុកផាំងរត់ប្រូច ម្ចាស់ដេញតាមឃាត់ជាប់

    spot_img

     

    ភ្នំពេញ: រថយន្តកូរ៉េមួយគ្រឿងបានជ្រុលទៅបុករថយន្ត កាមរីបាឡែន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១១ និង ៤០ នាទីយប់ថ្ងៃទី១១ ខែកក្តដា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញហើយរថយន្តបង្កបានព្យាយាមបើករត់ត្រូវជនរងគ្រោះដេញឃាត់ជាប់។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្ត កាមរី បាឡែនមួយគ្រឿងពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2AB-4207ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់អៀបនិងចិញ្ចើមផ្លូវ ខណៈនោះក៍មានរថយន្តកូរ៉េមួយគ្រឿងពណ៌ខៀវវពាក់ស្លាកលេខភ្នំពេញ2F-4776ធ្វើដំណើរមកពីក្រោយបានរេចង្កូតទៅបុករថយន្តកាមរីបាឡែនពីចំហៀងខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យធ្លាក់កាង និងរងការខូចខាតយ៉ាងដំណំ។ភ្លាមៗនោះរថយន្តបង្កមិនបានឈប់នៅកន្លែងហេតុនោះទេបានព្យាយាមបើករត់រហូតដល់ផ្លូវ៥៨P ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ត្រូវបានជនរងគ្រោះបើករថយន្តដេញតាមហើយឃាត់ជាប់។

    ក្រោយមកភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោង ទើបភាគីខាងរថយន្តកូរ៉េបានចេញសំណងចំនួន ៥០០ ដុល្លារទៅឲ្យខាងភាគីរថយន្តបាឡែនដើម្បីបញ្ចប់រឿង៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img