More

    ជនជាតិចិនបើករថយន្តស៊េរីទំនើបម៉ាកសឺដេស មួយគ្រឿងបុកបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ពីកង់ ឯរថយន្តខ្ទេចមួយកំណាត់មុខ

    spot_img

     

    ភ្នំពេញ: បុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាក សឺដេស មួយគ្រឿងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់ចំនួនពីកង់ ឯរថយន្តខ្ទេចមួយកំណាត់មុខទៅរួច។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣និង ៣០ នាទីទៀបភ្លឺឈានចូលថ្ងៃទី១ ខែកក្កដាឆ្នាំ២០២២ នៅត្រង់ចំណុចស្តុបប្រសាទពេជ្រ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ ១៨២ ស្ថិតតក្នុងសង្កាត់បឹងរាំង ខណ្ឌដូន ពេញរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកសឺដេសពណ៌ខ្មៅពាក់ស្លាកភ្នំពេញ2AJ-2388ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកចំណុចកើតហេតុខាងលើ បានរេចង្លូតមកខាងឆ្វេងជ្រុលទៅបុករបាំងថ្មពេញទំហឹងបណ្តាលឲ្យបាក់អស់ពីកង់ ចំណែករថយន្តបង្កខ្ទេចមួយកំណាត់មុខទៅលេងរួច ។
    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើលារវាស់វែងយករថយន្តបង្កទៅរក្សារទុកនៅការិយាល័យចររាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះគ្នាតាមច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img