More

    រថយន្តសង្គ្រោះបន្ទាន់មន្ទីពេទ្យណាត្រា បឹងទំពុន បើកលឿន ជ្រុលទៅបុកម៉ូតមួយគ្រឿងពីក្រោយពេញទំហឹង បណ្តាលរងរបូស ឪពុកម្តាយកូន៣នាក់

    spot_img

    ភ្នំពេញ: រថយន្តសង្គ្រោះមន្ទីរពេទ្យឯកជន ណាត្រាបឹងទំពុន មួយគ្រឿង បើកលឿនក៏ជ្រុលទៅបុកម៉ូតូឌ្រីមសង់មួយគ្រឿងពីក្រោយពេញទំហឹងបណ្ដាលឲ្យឪពុក ម្ដាយនិងកូនស្រី៣នាក់ រងរបួសធ្ងន់ រួចបើកចេញពីកន្លែងកើតហេតុបាត់ បន្ទាប់មកបានហៅរថយន្ត សង្គ្រោះបន្ទាន់មួយគ្រឿងទៀត ដឹកយកមកសង្គ្រោះនៅឯមន្ទីរពេទ្យ។

     

    ហេតុការនេះកើតឡើងកាលពីយប់ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខរោងចក្រមួយកន្លែង តាមបណ្ដោយផ្លូវ ៣៧១ ស្ដិតក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

     

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញប្តីប្រពន្ធនិងកូនស្រីម្នាក់ទៀតជិះម៉ូតូឌុបគ្នាមួយគ្រឿងម៉ាកឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1V-5823ធ្វើដំណើរតាមមិនដោយផ្លូវបេតុង ទិសដៅពីជើងទៅត្បូង ឆ្លងមកផ្លូវ៣៧១ ហើយបានបត់ស្ដាំដៃទៅទិសខាងលិចបានបន្តិច ក៏មានរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យឯកជន ណាត្រា បឹងទំពុនមួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣៧១ ទិសដៅពីកើតទៅលិចក្នុងល្បឿនក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យរងរបួសទាំង ៣ នាក់ ភ្លាមៗនោះរថយន្តបង្កបានបើកចេញពីកន្លែងកើតហេតុបាត់ ក៏ឲ្យរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងទៀតមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

     

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ រួចក៏បានយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន បន្ទាប់មកក៏មានសមត្ថកិច្ចជំនាញខណ្ឌមានជ័យបានចុះមកដល់មន្ទីរពេទ្យ ក៍ឃើញមានសាច់ញាតិជនរងគ្រោះក៏បានមកដល់មន្ទីរពេទ្យផងដែរ បន្ទាប់មកសមត្ថកិច្ចបានឲ្យភាគីរងគ្រោះធ្វើការសម្រុះសម្រួលជាមួយខាងភាគីមន្ទីរពេទ្យ ក្រោយសម្រុះសម្រួលគ្នាអស់រយៈពេលជាច្រើនម៉ោង ដោយខាងភាគីជនរងគ្រោះទាសំណងចំនួន៣០០០ដុល្លារ ដោយភាគីខាងមន្ទីរពេទ្យមិនឆ្លើយតប ទើបភាគីទាំងពីររងចាំធ្វើការដោះស្រាយគ្នាបន្តទៀត៕

    spot_img

    អត្ថបទទាក់ទង

    spot_img