More

    ពិធីប្រកាសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់ស្មាច់មានជ័យ

    spot_img

     

    កោះកុង÷ ពិធីប្រកាសសុពល ភាពសមាជិករបស់ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៃសង្កាត់ស្មាច់មានជ័យ ក្រោមអធិបតី ភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ធ្វើឡើងនៅរសៀលថ្ងៃ ទី៤ ខែកក្កដា ឆ្នាំ ២០២២ នៅ ក្នុងបរិវេណសង្កាត់ស្មាច់មាន ជ័យ ដោយធ្វើការផ្លះប្តូរ ពីចៅសង្កាត់អាណត្តិមុនលោកនាម យ៉ុង ទៅលោកស្រី ផឹង ពីសី ជាចៅសង្កាត់អាណត្តិថ្មី។

    បន្ទាប់ពីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា លោកស្រីផឹង ពីសី ជាចៅសង្កាត់ថ្មី បានធ្វើការប្ដេជ្ញាចិត្តថា: អនុវត្តការងារតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ផ្នែកនៅ ក្នុងមូលដ្ឋានរបស់ខ្លួន និងរក្សាសាមគ្គីភាពផ្ទៃក្នុង ដោយមិនប្រ កាន់និន្នាការនយោបាយណា មួយឡើយ និងខិតខំផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងយុត្តិ ធម៌ ព្យាយាមដោះស្រាយរាល់បញ្ហានានារបស់ប្រជាពលរដ្ឋដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ចូលរួមអនុវត្តការងារការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដនៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងជម្រុញការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទាំងដុសមូលដ្ឋាននិងដុសជំរុញឱ្យដល់មូលដ្ឋាននិងសហគមន៍។
    បន្តផ្ដល់ប័ណ្ណក្រីក្រជូនប្រជាពល រដ្ឋនិងឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារក្រោមអាយុ ២ឆ្នាំប្រកបដោយតម្លាភាព។

    ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលខេត្ត បានលើកឡើងថា
    ពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាសង្កាត់ស្មាច់ មានជ័យ អនុលោមតាមមាត្រា ១៩ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ។ ខ្ញុំក៏សូមថ្លែងនូវការកោតសរសើរ និងចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះ លោកស្រី អស់លោក ជា សមាជិកក្រុមប្រឹក្សា អាណត្តិទី៥ និងលោកស្រី អស់លោក ជាចៅ សង្កាត់ ចៅសង្កាត់រងទាំងអស់ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ត និងការគាំទ្រពីសំ ណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ ដើម្បីបន្តដឹកនាំ រដ្ឋបាលសង្កាត់ស្មាច់មានជ័យ ឲ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត។ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាដែលបានជាប់ឆ្នោត ទោះបីជាលោកស្រី អស់លោក មានសមា សភាពមកពីគណបក្សនយោ បាយតែមួយ ឬគណបក្សនយោ បាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹ ក្សា គឺជាតំណាងឲ្យប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួនទាំងមូល។ ហេតុនេះ នៅក្នុងអាណត្តិការងារ ០៥ឆ្នាំនេះ លោកស្រី អស់លោកជាសមាជិកក្រុមប្រឹក្សា ត្រូវខិតខំបំពេញតួនាទីភារកិច្ចក្នុងការគ្រប់ គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំង អស់ដោយស្មើភាព ដោយយុត្តិ ធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។

    ការបោះឆ្នោតដើម្បីបង្កើតឡើងនូវក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់មានអត្ថន័យយ៉ាងជ្រាលជមកលើប្រព័ន្ធនយោបាយ និងរដ្ឋ បាលនៅកម្ពុជា គឺ (១)ការពង្រឹង ពង្រីកដំណើរការលទ្ធិប្រជាធិ បតេយ្យ សេរីពហុបក្សឱ្យចាក់ គ្រឹះរហូតដល់មូលដ្ឋាន (២)ការនាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធ គ្រប់គ្រងរដ្ឋបាលនៅកម្ពុជាតាមបែបផែននៃវិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការ ផ្ទេរមុខងារ អំណាច ធនធាន សិទ្ធិស្វ័យសម្រេចពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ ស្តែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ និង(៣)ការលើកកម្ពស់ការចូលរួម និងភាព ជាម្ចាស់ របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងការអភិវឌ្ឍមូល ដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់ បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពល រដ្ឋ។ ក្រុមប្រឹក្សាឃុំ សង្កាត់ដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥នេះ ត្រូវបន្តនិរន្តរភាព នៃការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍នៅមូលដ្ឋានក្នុងអាណត្តិ៥ឆ្នាំបន្តទៀត។ នេះបានន័យថា ទោះបី ជា ក្រុមប្រឹក្សាសង្កាត់ ដែលប្រ កាសទទួលស្គាល់នាឱកាសនេះ ជាក្រុមប្រឹក្សាសង្កាត់អាណត្តិថ្មីក៏ពិតមែន ប៉ុន្តែមិនមែនបានសេច ក្តីថា ការងារគ្រប់គ្រង និងការងារអភិវឌ្ឍន៍មូលដ្ឋានដែលក្រុមប្រឹ ក្សាសង្កាត់ បានអនុវត្តកន្លងមកត្រូវបានបញ្ចប់នោះទេ ពោលគឺក្រុមប្រឹក្សាសង្កាត់អាណត្តិថ្មី ត្រូវបន្តគ្រប់គ្រង និងការអភិវឌ្ឍមូល ដ្ឋានពីក្រុមប្រឹក្សាសង្កាត់អាណត្តិចាស់ សំដៅធានាឱ្យមាននិរន្តរ ភាពក្នុងកិច្ចការរដ្ឋបាល និងការផ្តល់សេវា ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋានជាបន្តទៀត។

    លោកជំទាវអភិបាលខេត្តបន្តថាដើម្បីជាមូលដ្ឋានក្នុងការចាប់ ផ្តើមអនុវត្តការងាររបស់ក្រុមប្រឹ ក្សាសង្កាត់ នាអាណត្តិទី៥នេះ ខ្ញុំសូមគូសបញ្ជាក់នូវចំណុចជាគន្លឹះមួយចំនួនដែលក្រុមប្រឹក្សាអាណត្តិថ្មីត្រូវយកចិត្តទុកដាក់ដូចខាងក្រោម ៖
    ទី១.ទោះបីក្រុមប្រឹក្សាសង្កាត់ ត្រូវបានបោះឆ្នោតជ្រើសរើសឡើងដោយការបោះឆ្នោតដោយ ផ្ទាល់ពីប្រជាពលរដ្ឋក្នុងសង្កាត់របស់ខ្លួនក៏ដោយ ក៏ក្រុមប្រឹក្សាសង្កាត់ ត្រូវអនុវត្តតាមរដ្ឋ ធម្ម នុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាដែលមានជាធរមាន។

    ២.បន្ទាប់ពីថ្ងៃកិច្ចប្រជុំប្រកាសសុពលភាពនេះទៅ កិច្ចការអាទិ ភាពទី១របស់ក្រុមប្រឹក្សា សង្កាត់អាណត្តិថ្មី គឺត្រូវពិនិត្យរៀបចំ និងអនុម័តដីកាស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដែលជាវិធាន កំណត់អំ ពីកិច្ចប្រជុំ និងរបៀបរបបធ្វើការ ងាររបស់ក្រុមប្រឹក្សាសង្កាត់ និងគណៈកម្មាធិការនានា។
    ៣.កិច្ចការបន្តគឺក្រុមប្រឹក្សាសង្កាត់អាណត្តិថ្មី ត្រូវជួបប្រជុំគ្នាដើម្បីពិនិត្យមើលគម្រោងអភិ វឌ្ឍន៍ និងគម្រោងសេវាកម្មនានាដែលនៅសេសសល់ពីអាណត្តិមុន។
    ៤.ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ត្រូវបន្តអនុវត្តថវិកា និងគម្រោងអភិវឌ្ឍន៍នានារបស់ក្រុមប្រឹក្សាសង្កាត់អាណត្តិមុន។ ដូច្នេះក្រុមប្រឹក្សាថ្មីត្រូវរៀបចំបែបបទស្នើសុំតម្កល់គំរូហត្ថលេខា ឡើង វិញនៅរតនាគារ និងធនាគារដែលមានគណនីរបស់សង្កាត់។
    ៥.ពិនិត្យឡើងវិញអំពីសមាស ភាពគណៈកម្មាធិការ ឬគណៈ កម្មការនានារបស់ក្រុមប្រឹក្សា សង្កាត់អាណត្តិទី៤ ដើម្បីធ្វើការកែសម្រួលទៅតាមសមាសភាព និងតម្រូវការនៃក្រុមប្រឹក្សាសង្កា ត់ អាណត្តិទី៥។
    ៦.ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥នេះ ត្រូវបន្តអនុវត្តដីកា សេច ក្តីសម្រេច និងលិខិតបទដ្ឋាននា នារបស់ក្រុមប្រឹក្សាសង្កាត់អាណ ត្តិទី៤ ដែលបានសម្រេចកន្លង មក ឱ្យបានត្រឹមត្រូវ និង មាន ប្រសិទ្ធភាព ប្រសិនបើពុំមានដីកា សេចក្តីសម្រេច និងលិខិតបទដ្ឋានថ្មីណាមកជំនួសទេនោះ។
    ៧.ដោយផ្អែកលើផែនការអភិ វឌ្ឍន៍៥ឆ្នាំរបស់ក្រុមប្រឹក្សាសង្កា ត់អាណត្តិទី៤ ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ត្រូវត្រៀមរៀបចំកសាងផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ខ្លួន ស្របតាមគោលការណ៍ និងនីតិវិធី នៃដំណើរការកសាងផែនការអភិវឌ្ឍដែលបានកំណត់ ។
    ៨.ក្រុមប្រឹក្សាសង្កាត់ក៏ត្រូវយក ចិត្តទុកដាក់ និងលើកកម្ពស់ គណនេយ្យភាព និងតម្លាភាពនៅក្នុងការអនុវត្តការងាររបស់ខ្លួនជាប្រចាំ។
    ៩.ត្រូវសហការ និងប្រមូលរាល់កម្លាំងមហាជន ប្រជាជនក្នុងសង្កាត់ ដើម្បីអនុវត្តឱ្យសម្រេច បានជោគជ័យនូវរាល់គោលន យោបាយនានារបស់រាជរដ្ឋាភិ បាល។
    ១០.ការផ្ដល់សេវាសាធារណៈលើគ្រប់វិស័យជូនប្រជាពលរដ្ឋគឺជាតួនាទីនិងការទទួលខុសត្រូវដ៏សំខាន់មួយក្នុងចំណោមតួនាទីនិងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលសង្កាត់មួយដើម្បីឆ្លើយតបនឹងការដោះ ស្រាយនូវសំណើចសំណូមពរនិងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។
    ១១.អាជ្ញាធរសង្កាត់ត្រូវបន្តរក្សាការប្រុងប្រយ័ត្ននិងបង្កើនការយកចិត្តទុកដាក់ក្នុងការអប់រំនិងណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួនឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ កុំ ៣ ការពារ”ឱ្យបានជាប់ជាប្រចាំក្នុងគ្រប់ទិដ្ឋ ភាពនៃជីវភាពសង្គមព្រមទាំងត្រូវខិតខំណែនាំនិងជំរុញដល់ប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់ សាំងកូវីដ 19 ដុសជំរុញ(ដុសទី ៣ ទី៤ និងទី ៥)ឱ្យទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា។
    ១២.ផ្អែកតាមច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ សមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់មានកាតព្វកិច្ចត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិនិងបំណុល។

    និងទី១៣.ចំណុចចុងក្រោយ លោកជំទាវបានគូសបញ្ជាក់អំពីចំណុចដ៏សំខាន់ៗនៃដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស ការបោះឆ្នោត និងការអភិវឌ្ឍសង្គម÷ការបោះឆ្នោតតាមគោលការណ៍នៃលិទ្ធិប្រជាធិប តេយ្យ សេរីពហុបក្ស គឺជាដំ ណើរការប្រកួតប្រជែងខាង នយោបាយដ៏ស្រួចស្រាវ រវាងគណបក្សនយោបាយ និងបេក្ខ ជន នៃគណបក្សនយោបាយ ដើម្បីកាន់កាប់អំណាចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នៅថ្នាក់ឃុំ សង្កាត់ បន្ទាប់ពីការ ប្រកាសលទ្ធផលជាផ្លូវការណ៍នៃការបោះឆ្នោតបេក្ខជនជាប់ឆ្នោតមកពីគណបក្សនយោបាយនានាដែលបានប្រកួតប្រជែងក្នុងពេលបោះឆ្នោតនឹងក្លាយជាក្រុមប្រឹក្សាឃុំ សង្កាត់ ជាអាជ្ញាធរសាធារ ណៈ ដែលមានកាតព្វកិច្ចតាមផ្លូវច្បាប់ធ្វើជាតំណាងឱ្យប្រជាពល រដ្ឋទាំងអស់នៅក្នុងឃុំ សង្កាត់របស់ខ្លួន ដែលត្រូវកាពារនិងបម្រើផលប្រយោជន៍ប្រជាពល រដ្ឋគ្រប់ៗរូប គឺមិនតំណាងឱ្យតែប្រជាពលរដ្ឋដែលគាំទ្រគណបក្សខ្លួននោះឡើយ។ ជាមួយគ្នានេះដែរប្រជាពលរដ្ឋដែលបានចូលរួមធ្វើសកម្មភាពគាំទ្រគណបក្សនយោបាយផ្សេងៗគ្នាដែលបានប្រកួតប្រជែងគ្នាក្នុងពេលបោះឆ្នោតគាត់មិនត្រូវធ្វើការបែងចែកការគុំគួនការរើសអើងខាងនយោបាយដាក់គ្នាឡើយ។ ក្រោយការបោះឆ្នោតប្រជាពលរដ្ឋដែលមកពីគ្រប់និន្នាការនយោបាយត្រូវរួមសាមគ្គីសហការគ្នា ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកអោយបានល្អនៅតាមសហគមន៍មូលដ្ឋាននានានិងត្រូវសហការចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតដើម្បីអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនអោយកាន់តែមានការរីកចម្រើនបន្តទៀត៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img