More

    រថយន្តTUNDRAបើកបត់ត្រឡប់ក្រោយលឿន ជ្រុលបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យបុរសស្លាប់នៅនឹងកន្លែងកើតហេតុ រួចបើករត់បាត់

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បានស្លាប់នៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូមួយគ្រឿងតាមដងផ្លូវសុខៗស្រាប់តែុំានរថយន្ដម៉ាកTUNDRA មួយគ្រឿងបើកបត់ត្រឡប់ក្រោយក្នុងល្បឿនលឿន បុកពេញទំហឹង កាលពីវេលាម៉ោង៩ យប់ថ្ងៃទី៣ ខែកក្កដាឆ្នាំ ២០២២ នៅចំណុចមុខខារ៉ាអូខេជីនជន តាមបណ្តោយ ផ្លូវហព័ន្ធរុស្ស៊ី ស្ដិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះវីរ: យុទ្ធា ភេទប្រុស អាយុ៤៤ ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិរលាបសង្កាត់រលាប ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់។

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុឃើញរថយន្ដម៉ាកTUNDRA មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BK-0674ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃត្រឡប់ក្រោយវិញក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូឌ្រីមសង់មួយគ្រឿងពណ៌ខ្មៅស៊េរីឆ្នាំ២០១២ពាក់ស្លាកលេខភ្នំពេញ1BL-5264ជិះដោយបុរសម្នាក់ ធ្វើដំណើរបញ្ច្រាស់ទិសគ្នាពីលិចទៅកើត ពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះដួលបោកក្បាលទៅនឹងថ្នល់ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ប្រភពដដែលបានបន្តទៀតថា ភ្លាមរថយន្តបង្កបានឈប់មើលជនរងគ្រោះដែលតែឃើញសភាពមិនស្រួលបានបើករថយន្តចេញពីកន្លែងកើតហេតុរត់គេចខ្លួនបាត់ តែត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុថតស្លាកលេខរថយន្តបង្កបាន។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំធ្វើការស្រាវជ្រាវរករថយន្តបង្កដើម្បីយកមកដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img