More

    បង្ក្រាបរោងចក្របារីខុសច្បាប់ របស់ជនជាតិចិននៅខណ្ឌពោធិ៍សែនជ័យ

    spot_img

    ភ្នំពេញ៖ រោងចក្រផលិតបារីរបស់របស់ក្រុមហ៊ុនចិន មួយកន្លែងគ្មានច្បាប់អនុញ្ញាត យុីហោ BPA ដែលមានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដែលបេីកដំណេីរការជាយូមកហេីយ ខណះដល់ថ្ងៃកម្មករបេីកប្រាក់ខែ បែជាត្រូវបានកម្លាំងលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ ក្រសួងមហាផ្ទៃ រួមជាមួយកម្លាំងមូលដ្ឋាន អាជ្ញាធរមូលដ្ឋានចុះទៅបង្ក្រាប ដកហូតបានជាច្រើនកេស ឃាត់ទាំងថៅកែម្ចាស់ក្រុមហ៊ុន កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

    ក្នុងប្រតិបត្តិការ ចុះបង្ក្រាបរោងចក្រផលិតបារីគ្មានច្បាប់ខាងលើ លេខាធិការដ្ឋាន នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ ក្រសួងមហាផ្ទៃ ប៉ូលិសចិន កម្លាំងសមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងខាងលេីបានបេីកដំណេីរការ អស់រយៈពេលជាង២ឆ្នាំមកហើយ មានកម្មករបម្រើការងារជាង១០០នាក់ ហើយក្រោយពីសមត្ថកិច្ចជំនាញ អង្គភាពពាក់ព័ន្ធ ធ្វើការស្រាវជ្រាវរកឃើញថា ការផលិតបារីរបស់ក្រុមហ៊ុនមួយនេះ គ្មានច្បាប់អនុញ្ញាតពីក្រសួងពាណិជ្ជកម្ម រកឃើញជនជាតិចិនចំនួន១៤នាក់ ជនជាតិវៀតណាមចំនួន៣នាក់ ស្នាក់នៅ និងធ្វើការងារអត់ច្បាប់ នោះសមត្ថកិច្ចឃាត់ខ្លួន។

    តែបើតាមសម្តីកម្មករបានឲ្យដឹងថា ពួកគាត់មិនដឹងថារោងចក្រមួយនេះ ស្របច្បាប់ឬមិនស្របច្បាប់ គាត់មិនបានដឹងទេ ពួកគាត់សុីឈ្នួលបម្រើការងារ ក្នុងម្នាក់ជាង១០០ដុល្លា លុះដល់សមត្ថកិច្ចជំនាញចុះឆែក ត្រួតពិនិត្យ ទើបដឹងថាគ្មានច្បាប់គ្រប់គ្រាន់ក្នុងការផលិតទៅវិញ។

    ក្រោយពីកម្លាំងជំនាញពិនិត្យ បង្ក្រាបរោងចក្រផលិតបារី គ្មានច្បាប់របស់ជនជាតិចិនខាងលើ ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញា សម្ភារក្នុងការប្រព្រឹត្តបទល្មើស វត្ថុធាតុដើមសម្រាប់ផលិត បារីជាច្រើនកេសត្រូវបានរឹមអូស រីឯជនបរទេសមានជនជាតិចិនចំនួន១៤នាក់ ជនជាតិវៀតណាមចំនួន៣នាក់ ត្រូវបាននាំខ្លួនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដោយឡែកកម្មករជាជនជាតិខ្មែរ ជាង១០០នាក់ ត្រូវបានសមត្ថកិច្ចសហការជាមួយក្រសួងការងារ ស្រង់ឈ្មោះ ដើម្បីរៀបចំបើកប្រាក់ខែ ហើយមិនអាចបន្តការងារនៅទីនោះបានទៀតទេ ព្រោះថា រោងចក្រត្រូវបានសម្រេចផ្អាកការងារ លែងឲ្យដំណើរការទៀតហើយ៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img