More

    បើករថយន្តមិនប្រយ័ត្នជ្រុលបុកម៉ូតូកង់បីឥណ្ឌាពីក្រោយ ក្រឡាប់បោកផ្ទប់នឹងស្លាកប៉ាណូការ៉ាស់សាំង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

    spot_img

    ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងស្ត្រីបីនាក់ទៀតបើករថយន្ត lexus IS- 250មួយគ្រឿង ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាពីក្រោយពេញទំហឹងបណ្ដាលឲ្យក្រឡាប់បោកផ្ទប់នឹងស្លាកប៉ាណូការ៉ាស សាំង រងការខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបរម៉ូតូកង់បីរងរបួសស្រាល។

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១២ និង ៤០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២២ នៅត្រង់ចំណុចមុខការ៉ាសសាំងមួយកន្លែង តាមបណ្ដោយផ្លូវ ៣៧១ ជិតនៅផ្សារប៉េសេ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្មាក់រួមដំណើរនិងស្ត្រីបីនាក់ទៀតបើករថយន្ត lexus IS-250 ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BJ-9185ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣៧១ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខកំពង់ឆ្នាំង1J-9041បើកបរដោយបុរសម្នាក់ ធ្វើដំណើរនៅខាងមុខពីក្រោយផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យម៉ូតូកង់បីឥណ្ឌារេចង្កូតមកខាងស្ដាំដៃក្រឡប់បោកផ្ទប់និងស្លាកប៉ាណូការ៉ាសសាំងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ចំណែកអ្នកបើកបរម៉ូតូកង់បីរងរបួសស្រាល។

    ក្រោយកើតហេតុភាគីខាងរថយន្តព្យាយាមធ្វើការសម្របសម្រួលជាមួយភាគីម៉ូតូកង់បីនិងម្ចាស់ការ៉ាស់សាំង បន្ទាប់មកក៍មានការព្រមព្រៀងគ្នាដោយខាងភាគីរថយន្ដបានចេញថ្លៃជួសជុលទៅខាងម៉ូតូកង់និងស្លាកប៉ាណូការ៉ាសសាំងស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img