More

    ចាប់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់អាវុធខុសច្បាប់

    spot_img

    បាត់ដំបង៖ ជនសង្ស័យជាមុខសញ្ញាម្នាក់ ត្រូវបានកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះឃាត់ខ្លួនពីបទកាន់កាប់អាវុធដោយខុសច្បាប់។
    លោកវរសេនីយ៍ឯក អូន ហ្វៃ នាយការិយាល័យនគរបាល ព្រហ្មទ័ណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើ ធ្វើឡើងនៅវេលាម៉ោង១៣និង៤០នាទីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្រុមទី២៣ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខណ:ដែលជន សង្ស័យរូបនេះ កំពុងកាន់កាប់អាវុធដោយខុសច្បាប់ នៅក្នុងមូលដ្ឋានខាងលើ។

    ជនសង្ស័យឈ្មោះសែម សុ គន្ធា ហៅ ម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅចំណុចក្រុមទី២៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនភ្លាមៗ ក្នុងពេលដែលរូបគេបានកាន់កាប់អា វុធខ្លីមួយដេីមម៉ាកK59និងគ្រាប់ចំនួន០៦ គ្រាប់ ដោយខុសច្បាប់និងកំពុងស្វែងរកការធ្វេីស កម្មភាព(ជួញដូរ) អាវុធ មួយដេីមនេះផងដែរ។

    លោកប្រធានការិយាល័យបានបញ្ជាក់បន្តថា ជនសង្ស័យខាងលេីគឺជាមុខសញ្ញា ដែលស្ថិតក្នុងការតាមដាន របស់សមត្ថកិច្ចផងដែរ ហេីយក្នុងពេលធ្វេីការសាកសួរ ជនសង្ស័យបានឆ្លេីយសារភាពថា អាវុធខ្លីមួយដេីមនេះ គេបានធ្វេីសកម្មភាព(លួច)យកបាន នាពេលកន្លមក។
    ក្រោយធ្វើការឃាត់ខ្លួនយកមកសាកសួរ ជនសង្ស័យខាងលើ ត្រូវបានឯកឧត្តមស្នងការចាត់អោយ ការិយាល័យជំនាញរៀបចំសំណុំរឿង បញ្ជូនខ្លួនរួម និងវត្ថុតាងទៅកាន់អយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img