More

    បុរសម្នាក់បើករថយន្ត prius ពាក់ស្លាកលេខនគរបាលបុករះម៉ូតូកង់បីឥណ្ឌានិងរទេះលក់សាច់អាំងរងការខូចខាត

    spot_img

    ភ្នំពេញ; បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្ត toyota prius មួយគ្រឿងជ្រុលទៅបុករះម៉ូតូកង់បីឥណ្ឌានិងរទេះលក់សាច់អាំងរងការខូចខាតយ៉ាងដំណំ។

     

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃទី ២៦ខែមិថុនាឆ្នាំ ២០២២នៅត្រង់ចំណុចមុខហាងម៉ាស្សាមួយកន្លែង តាមបណ្ដោយផ្លូវ ២៦១ កែងនឹងផ្លូវ ១៦០ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

     

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសម្នាក់បើករថយន្តtoyota prius មួយគ្រឿងពណ៌សពាក់ស្លាកលេខនគរបាល2-1295 ធ្វើដំណើរតាមបណ្តោយផ្លូវ ២៦១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1GH-2881 និងរទេះលក់សាច់អាំង ខណៈកំពុងចតស្ងៀមចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងជ្រុះសាច់អាំងរាយពេញផ្លូវ។ភ្លាមនោះគេឃើញអ្នកបើកបរចេញពីរថយន្តដើរទ្រេតទ្រោតសង្ស័យស្រវឹងស្រា។

     

    ក្រោយកើតហេតុគេឃើញមានអាជ្ញាធរមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាក្រោយពីសម្របសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោង ទើបខាងភាគីបង្ករបានចេញសំណងថ្លៃខូចខាតទៅឲ្យភាគីម៉ូតូកង់បីនិងភាគីរទេះលក់សាច់អាំងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img