More

    ដើម្បីកាត់បន្ថយការជន់លិច នៅជំនន់ទឹកភ្លៀង តាមតំបន់វាលទំនាប នៅមូលដ្ឋានក្រុងព្រះសីហនុ

    spot_img

     

    ព្រឹកថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២២នេះឯកឧត្ដមគួចចំរើនអភិបាលខេត្តព្រះសីហនុបានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលការស្ដារប្រព័ន្ធអូរប្រឡាយនៅត្រង់ចំណុចក្រោយអង្គការម្លប់តាប៉ាងដែលស្ថិតនៅក្នុងសង្កាត់លេខ ០៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។

    ក្នុងកិច្ចការចុះត្រួតពិនិត្យនោះឯកឧត្ដមគួចចំរើនអភិបាលខេត្តបានណែនាំដល់លោកប្រធាន មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះសីហនុត្រូវធ្វើការស្តារអូប្រឡាយនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុជាប់ជាប្រចាំធ្វើយ៉ាងណាកុំឲ្យមានការជន់លិចខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ហើយទីតាំងណាដែលយើងអាចកាយស្តាបាន ត្រូវដាក់គ្រឿងចក្រចុះកាយបើកមុខទឹកឱ្យបានធំទូលាយទៅតាមនិយាមកា ធ្វើយ៉ាងណាកុំឱ្យប៉ះ ពាល់ដីសាធារណៈឯកជន។

    ជាមួយគ្នានោះ លោក ប្រធាន មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះសីហនុក៏បានប្រាប់ឱ្យបណ្ដាញព័ត៌មានFKNEWSTVយើងដឹងដែរថា ការស្តារអូមួយខ្សែនេះ ចាប់ពីអង្គការម្លប់តាប៉ាងរហូតដល់អាងច្រោះទឹកកខ្វក់១៦ហិកតា មានប្រវែង ១ ៨០០ម៉ែត្រ ដោយប្រើ ប្រាស់គ្រឿងចក្រចំនួន ៣គ្រឿង កាយស្តាររយពេល ២០ថ្ងៃ មានអាចម៍ដីប្រមាណ ១ម៉ឺនម៉ែត្រគីប ការស្តារប្រឡាយនេះលឿនបានវាអាស្រ័យដោយកត្តាអាកាសធាតុផងដែរ។

    ដើម្បីចូលរួមកាត់បន្ថយការកក់ស្ទះកាកសំណល់ហូរចូលប្រព័ន្ធលូអូរប្រឡាយ ឯកឧត្តម អភិបាលខេត្តក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសហការជាមួយអាជ្ញា ធរ ដោយធ្វើការវេចខ្ចប់កាកសំ ណល់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងបោះចោលពាសវាលពាសកាលធ្វើឱ្យទឹកហូនាំចូលអូប្រឡាយបង្កការកកស្ទះផងដែរ៕សូមអរគុណ! ដោយ វ៉ាន់ នី

     

    spot_img

    អត្ថបទទាក់ទង

    spot_img