More

    នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យ៥នាក់ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនខុសច្បាប់

    spot_img

    បន្ទាយមានជ័យ៖ នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យ៥នាក់ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ បញ្ជូនទៅកាន់ជំនាញស្នងការដ្ឋាននគរបាលខេត្តចាត់បន្តនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
    លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ថា៖ ជនសង្ស័យទាំង០៥នាក់មាន៖១ ឈ្មោះ រ៉ិត សំរ៉ាច់ ភេទប្រុស អាយុ ២០ ឆ្នាំ (ម្សៅក្រាម ០១ កូនថង់) ,២ ឈ្មោះ ដូង សំណាង (ហៅវិត) ភេទប្រុស អាយុ ២៣ ឆ្នាំ ,៣ ឈ្មោះ ដឿយ ដេត ភេទប្រុសអាយុ ១៦ ឆ្នាំ, ៤.ឈ្មោះ ម៉ី កាមុត ភេទប្រុសអាយុ ២០ ឆ្នាំ និងទី៥.ឈ្មោះ យឿត យ៉ា ភេទប្រុសអាយុ ២៣ ឆ្នាំ ម្សៅក្រាម០១កូនថង់ ទាំង០៥នាក់រស់នៅឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
    លោក ជា ស្លូញ បានបញ្ជាក់ថា៖ ជនសង្ស័យទាំង៥នាក់ខាងលើនេះ ឃាត់ខ្លួននៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចស្ពានលេខប្រាំបីខាងត្បូងស្រុកថ្មពួកប្រហែល ៣,០០០ ម៉ែត្រ ក្នុងព្រំប្រទល់ស្រុកស្វាយចេកនិងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
    លោក អធិការនគរបាលស្រុកស្វាយចេក បញ្ជាក់បន្ថែមថា៖ ដំបូងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដឹកនាំដោយលោក វរសេនីយ៍ត្រី ដោក ខាំ អធិការរង បានចុះប្រតិបត្តិការរុករកជនសង្ស័យ ០៣នាក់ ដែលធ្វើសកម្មភាពឆក់កាបូប ក៏ប្រទះឃើញមនុស្ស០១ក្រុមមានគ្នីគ្នាចំនួន០៥នាក់ កំពុងអង្គុយលេងក្នុងខ្ទមទុកចោល០១កន្លែង ដោយមានការសង្ស័យសុំត្រួតពិនិត្យឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លា០២ កូនថង់ បំពង់កែវសម្រាប់ជក់ ០២ដើម ដែកកេះ ០១ និងកូនថង់សម្រាកច្រកថ្នាំមួយចំនួន ហើយក៏ឃាត់ខ្លួនមកអធិការដ្ឋាននគរបាលស្រុកស្វាយចេក ។
    ជនសង្ស័យទាំង៥នាក់ ដែលរក្សាទុកនិងប្រើប្រាស់គ្រឿងញៀននេះ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន រៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី៕(ដោយ ក្តាមស្រែ)

    spot_img

    អត្ថបទទាក់ទង

    spot_img