More

    ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ៣ នាក់ ករណីឆក់កាបូបពីនាក់ប្តីប្រពន្ធ បានសម្រេច

    spot_img

    ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូចំនួន៣គ្រឿង បានធ្វេីសកម្មភាពឆក់ការបូបស្ពាយពីប្តីប្រពន្ធ មួយគូរជិះម៉ូតូឌុបគ្នាតាមដងផ្លូវបានសម្រេចហេីយព្យាយាមគេចខ្លួនត្រូវជនរងគ្រោះនិងប្រជាពលរដ្ឋដេញឃាត់ខ្លួនបានម្នាក់ចំណែកបក្ខពួក២នាក់ទៀតយកការបូបជិះម៉ូតូគេចខ្លួនបាត់។

    ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង៤០នាទីសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅលេីដងផ្លូវមហាវិថីឈ្នះឈ្នះ ភូមិចាក់ជ្រូក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

    ជនសង្ស័យឈ្មោះម៉ា រ៉ានុ ត ភេទប្រុសអាយុ១៩ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
    ជនរងគ្រោះឈ្មោះ ចក់ ចន្តា ភេទស្រី អាយុ៣១ ឆ្នាំស្នាក់នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
    ទ្រព្យសម្បត្តិ ដែលបាត់បង់មាន លុយខ្មែរ៣០ម៉ឺនរៀល ទូរស័ព្ទមួយគ្រឿង។
    តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុរូបគាត់ពីរនាក់ប្តីបានជិះម៉ូតូឌុបគ្នា ធ្វេីដំណេីរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូចំនួន៣គ្រឿងមកពីក្រោយ បន្ទាប់មកម៉ូតូខាងមុខក៏ធ្វេីសកម្មភាពឆក់ការបូបពីស្ត្រីរងគ្រោះបានសម្រេចហេីយគេចខ្លួនបាត់ ភ្លាមនោះជនរងគ្រោះស្រែកថាចោរៗដេញតាមក្រោយបន្ទាប់មកជនសង្ស័យម្នាក់ដែលជិះម៉ាកឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JG- 3667 តាមក្រោយក៏លូកកាច់សោរម៉ូតូជនរងគ្រោះពន្លត់ហេីយព្យាយាមគេចខ្លួនតែត្រូវប្រជាពលរដ្ឋដេញតាមពីក្រោយ ជនសង្ស័យភ័យពេកក៏ជិះទៅបុករថយន្តគេពីក្រោយដួលទេីបពលរដ្ឋឃាត់បានភ្លាមៗ។

    ក្រោយកេីតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនិងចាត់ការតាមនិតិវិធី៕ដោយ​​  ​កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img