More

    បញ្ជូនស្ត្រី២នាក់ជួញដូរគ្រឿងញៀនចាត់ការតាមច្បាប់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

    spot_img

    បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថ បញ្ជូនស្ត្រី២នាក់ជួញដូរគ្រឿងញៀនចាត់ការតាមច្បាប់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

    ជនសង្ស័យ២នាក់ មាន១.ឈ្មោះ ស៊ូ សៀង ភេទស្រី អាយុ៧២ឆ្នាំ ២.ឈ្មោះ ស៊ឹម ច្រឹប ភេទស្រីអាយុ៤៤ឆ្នាំ ទាំងពីរនាក់រស់នៅភូមិសែនសិន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

    លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមួលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថា៖ នៅពេលឃាត់ខ្លួនជនសង្ស័យកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលការណែនាំ និងវិធានការពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ហើយកម្លាំងជំនាញបានចុះស្រាវជ្រាវ និងកំណត់មុខសញ្ញា ចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន២នាក់និងរឹបអូសវត្ថុតាងគ្រឿងញៀន ប្រភេទម្សៅក្រាមសថ្លា ចំនួន៣០កូនថង់ ថ្នាំគ្រាប់ប្រភេទ(WY)មួយចំនួនដែលបង្ក្រាបនៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នៅភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

    លោកយ៉ាន់ សុវណ្ណ បានបញ្ជាក់ថា៖ ក្រោយឃាត់ខ្លួនស្ត្រីជាជនសង្ស័យ២នាក់ និងវត្ថុតាងគ្រឿងញៀនត្រូវបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីសាកសួរហើយកសាងសំណុំរឿងបញ្ជូនទៅជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕(ដោយ ក្តាមស្រែ​)

     

    spot_img

    អត្ថបទទាក់ទង

    spot_img