More

    ជិះម៉ូតូបញ្ច្រាស់ផ្លូវត្រូវរថយន្តបុកបណ្ដាលឲ្យរងការ ខូតខាតស្រាប់តែលេចមុខបុរសម្នាក់មកស្រែកឆោឡោ បញ្ជាឲ្យលើកម៉ូតូចេញ ធ្វើឲ្យសមត្ថកិច្ចនិងប្រជាពលរដ្ឋហួសចិត្តគ្រប់គ្នា

    spot_img

    ភ្នំពេញ: បុរសជិះម៉ូតូហុងដាស្កូបពី មួយគ្រឿងបញ្ច្រាសផ្លូវ ត្រូវបាននារីជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាកសឺដេស បុកចំពីមុខពេញទំហឹងបណ្ដាលឲ្យរងការខូចខាត ស្រាប់តែលេចមុខបុរសម្នាក់មកស្រែកឆោឡោ បញ្ជាឲ្យម្ចាស់ម៉ូតូលើកចេញពីកន្លែងកើតហេតុធ្វើឲ្យសមត្ថកិច្ចនិងប្រជាពលរដ្ឋហួសចិត្តគ្រប់គ្នា។

    ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ថ្ងៃទី ២០ខែមិថុនាឆ្នាំ ២០២២ នៅត្រង់ចំណុចមុខផ្សារទំនើបឡាក់គី តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិត ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាបងថែគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្គុបពីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1JG-4598ធ្វើដំណើរទិសដៅពីកើតទៅលិចដោយបញ្ច្រាស់ផ្លូវចរាចរណ៍ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកសឺដេស ពណ៌សពាក់ស្លាកលេខភ្នំពេញ2AJ-3378បើកបរដោយនារីរូបស្រស់ជនជាតិចិនម្នាក់ ធ្វើដំណើរបញ្ច្រាសទិសដៅគ្នា ពីលិចទៅកើតបុកចំពីមុខពេញទំហឹងបណ្ដាលឲ្យរថយន្តនិងម៉ូតូរងការខូចខាតរៀនខ្លួន។បន្ទាប់មកភាគីទាំងពីរបានធ្វើការសម្រុះសម្រួលគ្នានៅកន្លែងកើតហេតុនិងជជែកវែកញែកគ្នាយកត្រូវរៀងៗខ្លួន ។

    ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុបានឲ្យភាគីទាំងពីរធ្វើការការសម្រួលគ្នាបន្តទៀត ដោយខាងភាគីជនជាតិចិនបានប្រាប់ថាឲ្យយកម៉ូតូនិងរថយន្តទៅជួសជុលរៀងខ្លួនទៅ តែភាគខាងម៉ូតូមិនព្រម នៅតែទាមទាសំណងពីខាងភាគីរថយន្តដដែរ ដោយដឹងថាគាត់ជិះខុសទេ បន្ទាប់មកស្រាប់តែលេចមុខបុរសម្នាក់មកស្រែកឆោឡោ បានបញ្ជាឲ្យម្ចាស់ម៉ូតូលើកម៉ូតូចេញពីកន្លែងកើតហេតុហើយបានស្រែកប្រាប់ថាទុកគាត់អ្នកដោះស្រាយ ខណៈដែលសមត្ថកិច្ចមិនបញ្ជាឲ្យលើកចេញពីកន្លែងកើតហេតុទុកដើម្បីឲ្យភាគីទាំងពីរដោះស្រាយគ្នាសិន ស្រាប់តែបុរសខាងលើនោះមិននៅដោះស្រាយទេ បែរជាគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅវិញ ធ្វើឲ្យសមត្ថកិច្ចនិងប្រជាពលរដ្ឋនៅកន្លែងកើតហេតុឲ្យគ្រប់គ្នា បន្ទាប់មកភាគីទាំងពីរបានព្រមព្រៀងគ្នាយករថយន្តនឹងម៉ូតូទៅជួសជុលរាងរាងខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img