More

    រដ្ឋបាលខេត្តកោះកុងរៀបចំពិធីពិសាផ្លែឈើដោយឥតគិតថ្លៃ ដើម្បីអបអរ សាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី នរោត្តម មុន្នីនាថ សីហនុ

    spot_img

    កោះកុង÷រដ្ឋបាលខេត្តកោះកុង បានរៀបចំស្តង់លក់ផលិតផលផ្លែឈើកសិកម្ម របស់ប្រជាកសិករ នៅបរិវេណមុខផ្សារថ្មីកោះកុង ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មាន ជ័យ ក្រុងខេមរៈភូមិន្ទ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ និងនៅថ្ងៃ១៨ ខែមិថុនានេះដែរ បានរៀបចំពិធីពិសារផ្លែឈើដោយឥតគិតថ្លៃ ដើម្បីអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងលើកកម្ពស់ផលិតផលកសិកម្ម របស់ប្រជាកសិករនៅក្នុងខេត្តកោះកុង ។

    ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត បានលើកឡើងថា រដ្ឋបាលខេត្តបានបង្កើតឱ្យមានកម្មវិធីពិសារផ្លែទុរេន , សាវម៉ៅ , និងមង្ឃុត ដោយឥតគិតថ្លៃ ពីប្រជា ពលរដ្ឋ ក្នុងគោលបំណង ដើម្បីអបអរសា ទរក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជវមាតជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ ៨៦យាងចូល ៨៧ព្រះវស្សា និងជួយលើកកម្ពស់ផលិតផលកសិកម្មរបស់ប្រជាពលរដ្ឋក្នុងខេត្ត ដែលអាចរកទីផ្សារប្រាក់ចំណូលបានច្រើនពីការធ្វើរបរមុខកសិកម្ម ខណៈខេត្តមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម ឧស្សហកម្ម និងទេស ចរណ៍។

    ដោយបានទទួលបានព័ត៌មានកង្វះទីផ្សារបញ្ជាទិញផ្លែឈើ របស់កសិករ សាធារណ ជន តាមរយៈមន្ទីរជំនាញពាក់ព័ន្ធ បានស្រង់ស្ថិតិចំនួនកសិករ ទិន្នផល ដែលនឹងត្រូវប្រមូលបាន ព្រមទាំងទំហំផ្ទៃដីធ្វើកសិ កម្ម ដោយធ្វើយ៉ាងណាជួយស្វែងរកទី ផ្សារលក់ចេញបានទាន់ពេលវេលា ចៀស វាងការលក់មិនចេញ ហើយខាតបង់ទុនធ្វើកសិកម្មរបស់បងប្អូនប្រជាកសិករ ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img