More

    បើករថយន្តចេញពីការ៉ាស់សាំងធ្លាក់ចូលប្រឡាយលូទឹកស្អុយរការខូចខាតយ៉ាងដំណំ

    spot_img

     

    ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងស្ត្រីមួយទៀតបើករថយន្ត Ford Ranger មួយគ្រឿងចេញពីការ៉ាស់សាំងមិនប្រយ័ត្នបណ្ដាលឱ្យធ្លាក់ចូលប្រឡាយលូទឹកស្អុយ បណ្តាលឲ្យរងការខូចខាតសំណាងល្អមិនបង្ករឲ្យមានអ្នករបួស។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខរ៉ាស សាំង(យីហោ PAPA) តាមបណ្ដោយផ្លូវប្រឡាយលូទួលពង្រ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីបុគ្គលិកចាក់សាំង នៅកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតបើករថយន្ត Ford Rancher មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BL-9282 ដោយមិនដឹងបើកបរមកពីទិសដៅខាងណានោះ បាទឈប់ចតនៅការ៉ាសសាំងកន្លែងកើតហេតុខាងលើមួយសន្ទុះធំ លុះមកម៉ោងកើតហេតុខាង ក៍បានបើករថយន្តចេញទៅស្រាប់តែដាំក្បាលធ្លាក់ចូលប្រឡាយលូទឹកស្អុយ បណ្ដាលឲ្យរងការខូចខាត តែសំណាងល្អមិនបង្កឱ្យមានរបួស។ ក្នុងករណីខាងលើនេះមិនបណ្ដាលឲ្យខូចខាតដល់សម្បត្តិសាធារណៈនិងជាសម្បត្តិរដ្ឋនោទេ។

    ក្រោយកើតហេតុភ្លាមៗម្ចាស់រថយន្តបានទំនាក់ទំនងហើយហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img