More

    រថយន្តព្រូស ត្រូវរថយន្តម៉ាកសឺដេសបុកពេញទំហឹងបណ្ដាលឲ្យរងការខូចខាតុយ៉ាងដំណំ បែរជាភ័យបើករត់វិញ

    spot_img

     

    ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកសឺដេស មួយគ្រឿងបុកជាមួយរថយន្តតូយ៉ូតា ព្រូស ត្រង់ចំណុចផ្លូវបែកជាបួនបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ២០២២ នៅត្រង់ចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវលេខ ៤៧៤ កែងនឹងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមនរាជធានីភ្នំពេញ។បន្ទាប់មករថយន្ត ព្រូស បែរជាភ័យបានបើករត់ចេញពីកន្លែងកើតហេតុត្រូវបានជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់យកមកកន្លែងកើតហេតុវិញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្ត តូយ៉ូតា ព្រូស មួយគ្រឿងពណ៌ប្រផេះស្លាកលេខភ្នំពេញ2BD-0084ធ្វើដំណើរតាមបណ្តោយផ្លូវ៩៩ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចផ្លូវបំបែកជាបួនកន្លែងកើតហេតុខាងលើ ក៍មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកសឺដេស ពណ៌សពាក់ស្លាកលេខភ្នំពេញ2BN-3855ធ្វើដំណើរតាមបណ្ដោយផ្លូវ ៤៧៤ ទិសដៅពីលិចទៅកើត ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តព្រូស ពីចំហៀងផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលឲ្យររងការខូចខាតរៀងខ្លួនយ៉ាងដំណំ។ភ្លាមនោះរថយន្ត ព្រូស បែភ័យបានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុទៅវិញ តែត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញឃាត់ជាប់យកមកកន្លែងកើតហេតុដើម្បីដោះស្រាយគ្នាវិញ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាបន្ទាប់មកភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាមិនត្រូវទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img