More

    យុវជនកាកបាទក្រហមខេត្តប៉ៃលិន បន្តផ្សព្វផ្សាយពីជំងឺកូវីដ១៩ ដល់ភ្ញៀវទេសចរណ៍

    spot_img

    ប៉ៃលិន៖នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២០ ក្រុមការងារយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្រោមការចង្អុរបង្ហាញពីលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសហការជាមួយក្រុមការងារស.ស.យ.ក ខេត្ត និងអ្នកស្ម័គ្រចិត្ត បន្តចុះអប់រំផ្សព្វផ្សាយ អំពីវិធានការទប់ស្កាត់ និងបង្រៀនពីរបៀបលាងសម្អាតដៃ ឱ្យបានត្រឹមត្រូវ ព្រមទាំងផ្សព្វផ្សាយសារអប់រំ របស់ក្រសួងសុខាភិបាល និងបិទខិតប័ណ្ណផ្សព្វផ្សាយ ពីវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងរាលដាលជំងឺកូវីដ ១៩ ផងដែរ។

    ស្របពេលដែលស្ថានការណ៍ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅលើ សកលលោកនៅតែបន្តកើនឡើងជាលំដាប់ មិនទាន់មានស្ងប់ស្ងាត់ពិសេស ក្រសួងសុខាភិបាលបានបន្តផ្សព្វផ្សាយ ជូនបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបញ្ចៀសការឆ្លងរាលដាលក្នុងសហគមន៍ តាមរយៈការរក្សាគម្លាតសុវត្ថិភាព លាងដៃឲ្យបានញឹកញាប់ និងត្រឹមត្រូវ។

    ជាពិសេស សូមបងប្អូនដែលទើបត្រលប់មកពីបរទេសវិញ ចូលរួមសហការជាមួយមន្រ្តីជំនាញសុខាភិបាល ក្នុងការរស់នៅដាច់ដោយឡែករយៈ១៤ថ្ងៃ និងធ្វើតាមការណែនាំនានា៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img