More

    រថយន្តដឹកកូនខ្សងសនិងកូនគ្រែងអត់ច្បាប់ចំនួន ៤០០បាវ ត្រូវសមត្ថកិច្ចក្របួចជាប់

    spot_img

     

    កំពង់ស្ពឺ÷ ផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរ បាលខេត្តកំពង់ស្ពឺ បានឃាត់រថយន្តដឹកកូនខ្សងស និងកូនគ្រែងដែលគ្មានលិខិតអនុញ្ញាត្តចំនួន ៤០០បាវ ។
    ការបង្ក្រាបនេះធ្វើឡើងត្រង់ចំណុចផ្លូវជាតិលេខ៤ គីឡូម៉ែត្រ ៤៥.៤៦ នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៥. ៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២២។

    លោកហ៊ាន សម្រេច នាយការិ យាល័យប្រឆាំងបទល្មើសសេដ្ឋ កិច្ចខេត្តកំពង់ស្ពឺឲ្យដឹងថា បានឃាត់រថយន្តមួយគ្រឿង ម៉ាក Hino ពណ៍បៃតងពាក់ផ្លាកលេខតាកែវ ៣A-៤៣០៤ ដែលមានអ្នកបើកបរឈ្មោះ ហុង ធា ភេទ ប្រុស អាយុ ២៧ឆ្នាំ។
    ដឹកគ្រឿងសមុទ្រប្រភេទកូនខ្យងស គ្មានលិខិតអនុញ្ញាត្ត ចេញពីឃុំថ្មស ស្រុកបុទុមសាគរ ខេត្ត កោះកុង គោលបំណងដឹកយកទៅលក់នៅប្រទេសវៀតណាម។

    លោកបានបន្តទៀតថា រថយន្តដឹកកូនខ្សងខាងលើចូលតាមច្រកដូង ស្រុកមេមត់ខេត្តត្បូងឃ្មុំ
    ។ វត្ថុតាងជាក់ស្តែង រួមមាន: រថយន្តមួយគ្រឿង កូនខ្យងស ចំនួន ៤០០ បាវ(មានទម្ងន់ប្រមាណជាង១២តោន)និងបានរក្សាទុកនៅទីតាំងខាងលេី ដេីម្បីប្រគល់ជូនជំនាញរដ្ឋបាលជលផលខេត្តកំពង់ស្ពឺបន្តនីតិវិធី ៕ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img