More

    ឃាត់ខ្លួនក្មេងទំនើង បង្កោះម៉ូតូ បំពាក់ស៊ីម៉ាំងលាន់សម្លេងខ្លាំង និងអ្នកកែច្នៃបំពង់ស៊ីម៉ាំងចំនួន១៤នាក់ នៅក្នុងក្រុងសិរិសោភ័ណ

    spot_img

    បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងសរិសោភ័ណ ឃាត់ខ្លួនក្មេងទំនើង បង្កោះម៉ូតូ បំពាក់ស៊ីម៉ាំងលាន់ឮសម្លេងខ្លាំង និងអ្នកកែច្នៃបំពង់ស៊ីម៉ាំងសរុប១៤នាក់ ម៉ូតូចំនួន១១គ្រឿង នៅក្នុងក្រុងសិរិសោភ័ណ ត្រូវបានអប់រំហៅឳពុកម្តាយមកធ្វើកិច្ចសន្យាឲ្យធានាយកទៅអប់រំបន្តនៅផ្ទះវិញ នៅថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២២។
    លោក វរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទាំងបី នៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០២២ បានចុះបង្ក្រាបជាបន្តបន្ទាប់ឃាត់ខ្លួនបានក្មេងទំនើងបានចំនួន១៤នាក់ ម៉ូតូ១១គ្រឿង ក្នុងនោះមានម៉ូតូអត់ពន្ធ៣គ្រឿង។ ក្រុមក្មេងទំនើងទាំងនេះ មានមួយចំនួនជាសិស្សានុសិស្ស(អ្នកបង្ហោះម៉ូតូ) និងបំពាក់បំពង់ស៊ីម៉ាំងលាន់ឮសម្លេងខ្លាំង និងមួយចំនួនទៀតជាជាងកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ ដែលជាក្រុមក្មេងទំនើង ធ្វើឲ្យបាត់បង់ សណ្តាប់ធ្នាប់សាធារណៈ និងធ្វើឲ្យបាត់បង់សុវត្ថិភាពលើដងផ្លូវសាធារណៈ ។
    លោកបានបញ្ជាក់ថា៖ ចំពោះក្មេងទំនើងទាំងនោះនគរបាលឲ្យរត់ចំនួន២០ជុំដងទង់ជាតិ រួចធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យប្រព្រឹត្តជាលើកទី២បន្តទៀត បើមិនរៀងចាលចាប់បានជាលើកទី២ នឹងអនុវត្តតាមវិធានការរដ្ឋបាល បន្ទាប់មកកោះហៅឪពុកម្តាយឬអាណាព្យាបាលមកធានាយកទៅអប់រំបន្ត ហើយម៉ូតូដែលពាក់ព័ន្ធនឹងបំពង់ស៊ីម៉ាំងឮខ្លាំង តម្រូវឲ្យម្ចាស់ដាក់បំពង់ស៊ីម៉ាំងឲ្យត្រូវតាមលក្ខណៈដើមវិញ។ ដោយឡែកម៉ូតូដែលអត់ពន្ធនោះ សមត្ថកិច្ចអនុវត្តតាមច្បាប់។
    ជាមួយគ្នានោះ ដែរលោកអធិការនគរបាលក្រុង បានអំពាវនាវដល់ ឪពុកម្តាយ ឬអាណាព្យាបាលមេត្តាណែនាំដល់កូនចៅ របស់ខ្លួនកុំឲ្យប្រព្រឹត្តនូវអំពើដែលសង្គមស្អប់ខ្ពើម ដូចជាការបង្ហោះម៉ូតូ ជិៈរេចុះឡើងពេញផ្លូវនេះ វាបង្កគ្រោះថ្នាក់ខ្លួនបឯងនិងអ្នកដទៃដែលប្រើប្រាស់ផ្លូវជាមួយ។ចំពោះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំងវារំខានដល់អារម្មណ៍និងការរស់នៅរបស់ប្រជាពលរដ្ឋ ៕(ដោយ ក្តាមស្រែ)

    spot_img

    អត្ថបទទាក់ទង

    spot_img