More

    ជិះម៉ូតូឌុបគ្នារក្នុងល្បឿនលឿន ជ្រុលបុករថយន្តពីក្រោយពេញទំហឹង ប ណ្ដា ល ឲ្យ ស្លា ប់ ម្នា ក់ រង រ បួ សស្រា ល ម្នា ក់ នៅលើស្ពានអាកាសផ្សារដីហុយ

    spot_img

    ភ្នំពេញ: បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូមួយ គ្រឿងក្នុងល្បឿនលឿនជ្រុលបុករថយន្ត lexus ពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១៩ និង ៤០នាទី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២២ នៅចំណុចលើស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវ មហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    សពជនរងគ្រោះឈ្មោះ គីម អេផល ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្សរៀនថ្នាក់ទី១០ នៅសាលាប៊េធី ស្នាក់នៅបឹងត្របែក ខណ្ឌចំការមន។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្ត lexus nx200t ពណ៌សមួយ គ្រឿងពាក់ស្លាកលេខភ្នំពេញ2BG-5275ធ្វើដំណើរទិសដៅពីកើតទៅលិច ឡើងលើស្ពានអាកាសផ្សារដីហុយ ក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើក៏មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FA-5930ជិះដោយបុរសពីរនាក់ ធ្វើរថំណើរស្របគ្នាមកពីក្រោយក្នុងល្បឿនបានជ្រុលទៅបុករថយន្ត lexus ពីក្រោយផ្នែកខាងស្ដាំពេញទំហឹងបណ្តាលឲ្យដួលបោកទៅថ្នល់ស្លាប់អ្នកបើកបរម្នាក់នៅនឹងកន្លែងកើតហេតុហេតុ ចំណែកអ្នករួមដំណើររងរបួសស្រាល។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img