More

    ប្រធាន ក.ប.ប សាខាខេត្តប៉ៃលិន  ណែនាំដល់អាជីករ យកចិត្តទុកដាក់បង្កើនគុណភាព អនាម័យទំនិញលក់ដូរ

    spot_img

    ប៉ៃលិន៖ លោក ឈឹម វាសនា ប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តប៉ៃលិន បានណែនាំដល់អាជីករ អ្នកលក់បន្លែ សាច់ នឹងអ្នកលក់ឥវ៉ាន់ចាប់ហួយ ទាំងអស់ត្រូវយកចិត្តទុកដាក់ បង្កើនគុណភាពអនាម័យ អោយបានល្អ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋអ្នកទិញ មានជំនឿទុកចិត្តលើចំណីអាហាបរិភោគ ប្រកបដោយអនាម័យខ្ពស់ ក្នុងន័យថែរក្សាការពារសុខភាព របស់បងប្អូនពលរដ្ឋអោយបានល្អ ស្របតាមការណែនាំរបស់មន្រ្តីជំនាញ ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តប៉ៃលិន។

    ការណែនាំនេះនៅពេលលោកប្រធាន ក.ប.ប ខេត្តប៉ៃលិន ដឹកនាំមន្រីជំនាញរបស់ខ្លួន ព្រមទាំងសហការ ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើតេស្តបឋម (Test Kit) លើចំនីអាហារបរិភោគ ដើម្បីរកសារធាតុគីមី ដែលនាំឱ្យគ្រោះថ្នាក់ដល់សុខភាព របស់បងប្អូនប្រជាពលរដ្ឋ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅផ្សាព្រំ ស្ថិតក្នុងភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

    ក្នុងឱកាសនោះលោកប្រធាន ក.ប.ប ខេត្តប៉ៃលិនបានផ្តល់គោលការសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធលើចំណីអាហាបរិភោគ ដល់អាជីវករសម្រាប់អនុវត្តរួមមាន៖ ១/សហការទប់ស្កាត់កុំអោយ យកទំនិញណាដែលខូចគុណភាព ទំនិញដែលមិនមានច្បាប់អនុញ្ញាតិ ឬទំនិញដែលមិនមានស្លាកសញ្ញាត្រឹមត្រូវ មកដាក់តាំងលក់។ ២/ត្រូវរៀបចំទុកដាក់កន្លែងអោយបានត្រឹមត្រូវ មានអនាម័យខ្ពស់ជាប់ជានិច្ច។៣/ត្រូវរាយការណ៍ជូនមន្រ្តីជំនាញ អោយបានទាន់ពេលវេលានៅពេលជួបបញ្ហា ដែលពាក់ព័ន្ធលើចំណីអាហាបរិភោគ។៤/ត្រូវយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។

    ទន្ទឹមនឹងនេះលោកប្រធាន ក.ប.ប ខេត្តប៉ៃលិនក៍បានជំរុញដល់មន្រ្តីជំនាញ របស់ខ្លួនត្រូវសហការសាមគ្គីគ្នាអោយបានល្អ ក្នុងការក្តាប់សភាព ដែលកើតមាននូវមូលដ្ឋាន លើចំណីអាហាបរិភោគ ដែលបង្កអោយប៉ះពាល់ដល់សុខភាព របស់បងប្អូនប្រជាពលរដ្ឋ ស្របតាមការណែនាំរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ។

    សូមបញ្ជាក់ថា៖ក្នុងការចុះធ្វើតេស្តបឋម (Test Kit) មន្ត្រីជំនាញបានធ្វើវិភាគបឋម ទៅលើគំរូម្ហូបអាហារមួយចំនួន រួមមានដូចជា៖ ពពុះសណ្ដែក សណ្តែកបណ្តុះ សរសៃគុយទាវ ខ្ញី និងចំណីអាហារផ្សេងៗមួយចំនួនទៀត ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយ នៅក្នុងគំរូផលិតផលទំនិញទាំងនោះឡើយ៕ រូពភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img