More

    ព្រះសង្ឃនិងពុទ្ធបរិស័ទ ចំនួន ៥២ អង្គនាក់ ត្រូវបានធូរស្បើយឡើងវិញ ក្រោយពីគ្រូពេទ្យជួយសង្គ្រោះករណីសង្ស័យបានពុលនំបាញ់ហយ

    spot_img

     

    (បាត់ដំបង) ព្រះសង្ឃនិងពុទ្ធបរិស័ទ ចំណុះជើងវត្តសំរោងលើ ប្រមាណចំនួន ៥២អង្គនាក់ត្រូវបានក្រុមគ្រូពេទ្យធ្វើការសង្គ្រោះបន្ទាន់ ក្រោយពីមាន អាការៈ ក្អួតចង្អោរ និង រាករូស ឥតឈប់ឈរបន្ទាប់ពីបានឆាន់និងហូបចំណីអាហារនំបាញ់ហយនៅថ្ងៃសីល ម្សិលមិញ នេះហើយមកទល់ព្រឹកថ្ងៃទី៣១ខែឧសភានេះបានធូរស្បើយឡើងវិញហើយ។

    ហេតុការណ៍ភ្ញាក់ផ្អើលមានព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តមានអាការៈពុលចំណីអាហារខាងលើនេះបានកើតឡើងនៅវេលា ម៉ោង ១០ និង ៣០នាទី ថ្ងៃទី៣០, ខែឧសភា ,ឆ្នាំ២០២២ នៅ ចំណុច ក្នុង បរិវេណ វត្តសំរោង លើ ស្ថិតក្នុង ឃុំ ឆ្នាល់មាន់ ស្រុក គាស់ក្រឡ ខេត្តបាត់ដំបង។

    តាមការរៀបរាប់ពីអ្នកជំងឺមួយចំនួនដែល កំពុង សម្រាក ព្យាបាល ក្នុង មន្ទីរពេទ្យបង្អែក ស្រុក មោងឫស្សី បាន និយាយថា កាលពី ម្សិលមិញ ជា ថ្ងៃសីលពុទ្ធបរិស័ទ ចំណុះជើងវត្ត បាន មូលមតិ គ្នា រៀបចំ ធ្វើ បាញ់ហយ ដើម្បី ប្រគេន ព្រះសង្ឃឆាន់ឲ្យ ប្លែក មាត់ ម្តង លុះក្រោយពី ព្រះសង្ឃ ឆាន់ រួច ពលរដ្ឋ ទាំងអស់ ក៏បាន ចាប់ផ្តើម នាំគ្នា បរិភោគ យ៉ាង ឆ្ងាញ់ ពិសា ប៉ុន្តែ មិនបាន ប៉ុន្មាន នាទី ផង ទាំងព្រះសង្ឃ ក៏ដូចជា ពុទ្ធបរិស័ទ ចាប់ផ្តើម មាន អាការៈ ក្អួតចង្អោរ និង រាករូស ឥតឈប់ឈរ សរុប ចំនួន ៥២ អង្គ នាក់ ក្នុងនោះមានព្រះសង្ឃ ចំនួន០៤ អង្គ ប្រជា ពលរដ្ឋ ចំនួន៤៨នាក់ ស្រី ៣០នាក់ ។

    បើតាម ការអះអាងពី ក្រុមគ្រូពេទ្យ បាន បញ្ជាក់ថា បញ្ហា នេះ គឺអាច បណ្តាលមកពី បន្លែ ឆៅ ដែល លាង មិន ស្អាត ទើប បណ្តាលឲ្យ មានកា រ ឆ្លង បាក់តេរីទៅក្នុង ខ្លួន មនុស្ស ហើយរហូតមកដល់ព្រឹក ថ្ងៃទី ៣១ នេះដែរ កម្លាំង ការិយាល័យ បច្ចេកទេស និង កោសល្យវិច័យ បាន ត្រៀម ចុះទៅ កាន់ កន្លែងកើតហេតុ ហើយ ដើម្បី ស្រាវជ្រាវ និង សិក្សា លើ បញ្ហា នេះថា តើដើមចមខាងលើនេះគឺ បណ្ដាល មកពី អ្វីពិតប្រាកដ៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img